• 2021-12-13 03:00:26
  • ព័ត៌មាន

មកមើលរូបរាង Apple Car ទើប render ចេញពីប៉ាតង់ដើមក្ដៅៗ

  • 2021-12-13 03:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាងគំរូ ឡានអគ្គិសនី Apple ត្រូវបានបញ្ចេញជា 3D render ដោយក្រុមហ៊ុនជួលរថយន្តរបស់ចក្រភពអង់គ្លេស Vanarama ដោយបានគូរវាសផ្អែកទៅតាម ប៉ាតង់ពិតរបស់ Apple។

ក្រៅពីយកគំរូតាមប៉ាតង់ Vanarama ក៏បានប្រើ concept ពីកុំព្យូទ័រ Mac Pro ធ្វើជាប៉ាណាមុខរបស់ឡាន និងដៃទ្វារឡានមានប៊ូតុងចុចដូច iPhone ផងដែរ។

បន្ថែមពីនេះ Apple Car ក៏លក្ខណៈពិសេសអាចបង្វិលកៅអីអង្គុយទល់មុខគ្នា ដូចកៅអីបន្ទប់ទទួលភ្ញៀវ ទ្វារបើកចំកណ្ដាលស្រួលចេញចូល ផ្ដល់សុវត្ថិភាពដល់អ្នកជិះ មានមុខងារបើកបរដោយស្វ័យប្រវត្តិ និងការបញ្ជារដោយ Siri ថែមទៀតផង។

បើទោះបីជាការ render ផ្អែកលើប៉ាតង់ក៏ពិតមែន ប៉ុន្ដែមិនបានបញ្ជាក់ថា Apple នឹងផលិតឡានអគ្គិសនីច្បាស់ ១០០% នោះទេ ប៉ុន្ដែយោងតាមដំណឹងលេចឮជាច្រើន និងប្រភពមួយចំនួនគួរឱ្យទុកចិត្តបានអះអាងថា Apple Car ត្រូវបានរំពឹងទុកថានឹងបង្ហាញខ្លួននា ឆ្នាំ២០២៥ ខាងមុខ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់