• 2021-12-13 02:03:49
  • ព័ត៌មាន

ក្រុមរ៉ូបូតតំណាងកម្ពុជាឈ្នះពានរង្វាន់ Best Idea Award 2021 កម្មវិធីប្រកួតរ៉ូបូតអន្តរជាតិ

  • 2021-12-13 02:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងកម្មវិធីប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2021បានធ្វើឡើងកាលនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ ដែលកម្ពុជាមានក្រុមពីរចូលរួមគឺ NPIC & ITC តាមប្រព័ន្ធវីដេអូអនឡាញ។

ក្នុងចំណោមក្រុមទាំងពីរ ក្រុម ITC មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបាន ពានរង្វាន់ Best Idea Award (ពានរង្វាន់ផ្នែកគំនិត) ក្នុងកម្មវិធីការប្រកួតរ៉ូបូតអន្តរជាតិ ABU Robocon 2021 ។

ពានរង្វាន់ផ្នែកគំនិត គឺជាពានរង្វាន់កិត្តិយសត្រូវបានផ្តល់ពិន្ទុដោយគណៈកម្មការ លើរចនាបទភាពថ្មីប្លែក ផ្អែកទៅលើបច្ចេកទេសក្នុងការផលិតរ៉ូបូតចូលរួមប្រកួតប្រជែង ក្រៅពីពានរង្វាន់ការប្រកួតចំពោះវិញ្ញាសា។

សម្រាប់កម្ពុជាយើង មានក្រុមចូលរួមចំនួន២ ដោយក្រុមNPIC វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១២ រីឯក្រុមITC វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៩ ។

ទោះបីជាមិនបានជាប់ចំណាត់ថ្នាក់ ក៏ពិតមែន តែទទួលពានរង្វាន់ផ្នែកគំនិត។ ក្រុមទាំងពីរ ប្រឹងប្រែងអស់ពីសមត្ថភាពអស់រយៈពេលជាច្រើនខែ ហើយក៏ល្អប្រសើរជាងក្រុមខ្លាំងៗដូចជា៖ ជប៉ុន ថៃ ហុងកុង និងចិន ជាដើម។

នេះជាលើកទី៥ ដែលទូរទស្សន៍ជាតិកម្ពុជា បានបញ្ជូនក្រុមរ៉ូបូតចូលរួមប្រកួតអន្តរជាតិ។ ក្រុមរ៉ូបូតកម្ពុជា តែងតែវិវត្តន៍ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ហើយតែនាំយកពានរង្វាន់ជូនជាតិស្ទើរមិនដែលខាន។

ការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2021 មានក្រុមចូលរួមចំនួន ២១ មកពី១១ប្រទេសប្រកួតលើវិញ្ញាសា គប់ព្រួញចូលថូ។ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ការប្រកួតត្រូវធ្វើឡើងក្នុងវិធីសាស្រ្តប្រកួតនៅទីលានរៀងៗខ្លួនតភ្ជាប់នឹងប្រព័ន្ធវីដេអូ។

លទ្ធផលប្រកាសចុងក្រោយ
លទ្ធផលប្រកាសចុងក្រោយ

ក្រុមណាដែលបញ្ជារ៉ូបូតគប់ព្រួញចូលថូច្រើនជាងគេនោះក្នុងចំណោមទាំងពីរប្រកួតគឺជាអ្នកឈ្នះ ដូចនេះជាលទ្ធផល៖

-វិទ្យាស្ថានបច្ចេកវិទ្យា Sepuluh Nopember មកពីប្រទេសឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ១

-វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាម៉ុងហ្គោលី ទទួលបានចំណាត់ថ្នាក់លេខ២ ៕

សូមទស្សនាវីដេអូពេញនៅខាងក្រោម(ត្រង់នាទី ២:១៣:៥៦)៖

អត្ថបទ៖ រក្សា

មតិយោបល់