• 2021-12-10 06:52:48
  • ព័ត៌មាន

តាក់ស៊ីហោះរបស់ Hyundai នឹងហើរពេញមេឃមុនឆ្នាំ ២០៣០

  • 2021-12-10 06:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បាន​ងាក​មក​អភិវឌ្ឃន៍ Flying taxi ដែលជាយានដំណើរ​ការដោយបច្ចេកវិទ្យា​ជំនាន់ចុងក្រោយបង្អស់​ទុកសម្រាប់អនាគត។

ក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយ Uber និងក្រុមអ្នកជំនាញផ្នែកអវកាសលើ គម្រោងផលិតតាក់ស៊ីហោះឬឡានហោះ ដំណើរការទាំងស្រុងដោយថាមពលអគ្គិសនីសុទ្ធសាធ។

ជាមួយនឹងគម្រោងដ៏ធំសម្បើមនេះ គេរំពឹងយ៉ាងមុតមាំថាក្រុមហ៊ុនអាចសម្រេចបានយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៨ មុនឈានចូលឆ្នាំ ២០៣០ ដើម្បីអាចហោះហើរជាផ្លូវការនៅក្នុង ទីក្រុងឆ្លាតវៃឲ្យសក្តិសមទៅនឹងយានឆ្លាតវៃផងដែរ។

តាក់ស៊ីនេះគឺជាផ្នែក Smart Mobility Solution មួយនៃដំណោះស្រាយទីក្រុងឆ្លាតវៃ នាថ្ងៃអនាគត។ តាក់ស៊ីនេះអាចហោះបានល្បឿន ១០០ គីឡូម៉ែត្រ ពេលសាកភ្លើងចន្លោះពី ៥ ទៅ ៧ នាទី រីឯល្បឿនហោះលឿនបំផុតនោះគឺ ២៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

តាក់ស៊ីនេះគឺជាគម្រូ Concept របស់ក្រុមហ៊ុន Hyundai ឈ្មោះថា S-A1 flying ផលិតឡើងនៅដើមឆ្នាំ ២០២០ តាំងបង្ហាញ​នៅ​ក្នុង​ពិពរណ៍​បច្ចេកវិទ្យា CES ធ្វើឲ្យ​ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងលើសមត្ថភាពចុះចតនិងហោះឡើង eVTOL (electric vertical takeoff and landing) របស់​ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងនេះ៕

អត្ថបទ៖ រក្សា

មតិយោបល់