• 2021-12-10 05:12:35
  • ព័ត៌មាន

ចាប់អាជីពជា Streamerជាង១០ឆ្នាំ Ic3_fr0Gz មានអ្នកតាមដានលើហ្វេសបុកលើស ១លាននាក់

  • 2021-12-10 05:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ic3_fr0Gz ដែល​គ្រប់​គ្នា​ស្គាល់​តែ​នៅ​លើ​ផេក​ហ្វេស​បុក តាម​ពិត​លោក​មាន​ឈ្មោះពិតថា អ៊ូរ សុខវឌ្ឍនៈវិជ្ជា មានអាយុ ២៦ ឆ្នាំ ជា​កូន​អ្នកនៅ​ភ្នំពេញ បច្ចុប្បន្ន សុខវឌ្ឍនៈវិជ្ជា បាន​បញ្ចប់​ការ​សិក្សារហើយ។ មុន​មាន​ភាព​ល្បី​ល្បាញ​ក្នុង​អាជីព​ជា Streamer លោក សុខវឌ្ឍនៈវិជ្ជា ធ្លាប់​ធ្វើការជា Game Distributor សម្រាប់ Game CamboMU រយៈពេលមួយឆ្នាំ និង ធ្វើជាជំនួយការមេធាវីអស់រយៈពេលជិត ៣ ឆ្នាំ។

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេស​បុក​ជា​ច្រើន​ពិសេស​អ្នក​និយម​​តាម​ដាន​ពី Streamer នៅ​ខ្មែរ​ច្បាស់​ណាស់​ពិត​ជា​បាន​ស្គាល់ Ic3_fr0Gz ដែល​ជា​អ្នក​ឡាយ​ហ្គេម​ដ៏​មាន​ប្រជាប្រិយភាព​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នា​ពេល​បច្ចុប្បន្ន និងមាន​ចំនួន Followers ជាង ១លាននាក់ហើយ។ មិន​ត្រឹម​ជា​អ្នក​ឡាយ​​ហ្គេម Ic3_fr0Gz ក៏​ជា Caster (អ្នកអធិប្បាយ​ហ្គេម​) ពូកែ​វោហារ​ស័ព្ទ​មួយ​រូប​ដែល​តែ​លេច​មុន​ក្នុង​កម្មវិធី​ប្រកួត​ហ្គេម​ធំៗ​ជា​ច្រើន​នៅ​ខ្មែរ​នា​ពេល​កន្លង​មក។

ជាអ្នក​ចូល​ចិត្ត​លេង​ហ្គេម​តាំងពីរៀនថ្នាក់ទី ៧ កាលពីអាយុ ១៣ ឆ្នាំ បាន​ធ្វើ​ឲ្យ​លោក​មាន​ភាព​បុិន​ប្រសព្វ​ក្នុង​ការ​លេង​ហ្គេម​ពេល​ប្រកួត​ម្ដង ពិសេស​ពូកែ​​និយាយ​នៅ​ពេល​ឡាយឆ្លើ​យ​តប Comment ជា​មួយ​ហ្វេន ដែល​ធ្វើ​ឲ្យ​អ្នក​មើល​មិន​ចេះ​ធុញ​រាល់​ពេល​លោក​ឡាយ​ម្ដង​ៗ។ ដោយសារតែចិត្ត​ស្រឡាញ់ តាំង​ពី​តូច​មក ហើយ​វា​ក៏​ជាក្ដីស្រមៃក្នុង​ចិត្ត​ផង​បាន​ជំរុញ​ឲ្យ​លោក​ចាប់​ផ្ដើម​​ឡាយ​ហ្គេម​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​តាំងពីឆ្នាំ២០១១ មក​រហូត​បាន​ធ្វើ​ឲ្យលោកក្លាយជា Streamer នៅអំឡុង​ឆ្នាំ ២០១៨ នឹង​មាន​អ្នក​ស្គាល់​កាន់​តែ​ច្រើន​ឡើង​ៗ។

មុន​ពេល​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃ​លោក សុខវឌ្ឍនៈវិជ្ជា ក៏​ធ្លាក់​បាន​ជួប​ឧបសគ្គធំបំផុតនោះគឺពីឆ្នាំ ២០១៧ ដែលចិត្តចង់ធ្វើជា Streamer ហើយក៏​បោះបង់​ចោល​ការងារជា ជំនួយការមេធាវី ហើយមកចាប់ផ្ដើមឡាយ​ហ្គេមដំបូងនៅឆ្នាំ២០១១ ដែលអត់សូវមានអ្នកមើល ហើយក៏រកចំនូលបានតិចមែនទែន ដែលមួយខែរកបានតែ ៨០ ទៅ ១៥០ដុល្លារប៉ុណ្ណោះ។

ចំពោះ​គម្រោង​បន្ត​អជីព​ជា Streamer នេះ​ទៀត​ឬ​យ៉ាង​ណា​លោក​ថា បើសិនជាមានអ្នកគាំទ្រ លោកនឹងនៅតែបន្តធ្វើរហូតព្រោះវា​ជា​ការ​ងារ​ដែល​លោក​ស្រឡាញ់។ បើ​និយាយ​ពី​អាជីព​ជា Caster វិញ លោក សុខវឌ្ឍនៈវិជ្ជា ធ្វើ​តាំងពី ២០១១ ពោលគឺ ១០ ឆ្នាំមុនមក​ម្លេះ នឹង​បន្ត​ធ្វើ​រហូត​ព្រោះ​ចិត្ត​ស្រឡាញ់គ្មានថ្ងៃបញ្ចប់ទេ។ លោកថា​បើសិនជាថ្ងៃក្រោយសន្សំលុយ​បានច្រើន លោកអាចបើកអាជីវកម្ម ឬ បើក Resort ហើយឲ្យបងប្អូនជាអ្នកកាន់ ព្រោះសព្វថ្ងៃនេះរវល់រកពេលទំនេរមិនបានទេ។

កន្លង​មកលោក សុខវឌ្ឍនៈវិជ្ជា ក៏​ធ្លាប់​ចូល​រួម​ប្រកួត​វិញ្ញាសារ E-Sport ម្ដង​ដែរ​គឺ​កាលពីឆ្នាំ ២០១១ ក្នុងវិញ្ញាសារ DOTA 1: GEST CAMBODI។ សម្រាប់លោក​ផ្ទាល់ ពិតជាសប្បាយចិត្តដែលបានធ្វើ និង ឃើញ ក៏ដូចជាបានដើរមកដល់ថ្ងៃនៃក្ដីស្រមៃរបស់ខ្លួនគឺ លេងហ្គេមហើយអាចរកចំណូលបាន ហើយលោករឺតតែសប្បាយចិត្តនៅពេលដែលបានបញ្ចេញនូវក្ដីស្រមៃដែលបានធ្វើ ១០ ឆ្នាំមកនេះ ឲ្យមនុស្សជុំវិញខ្លួនបានដឹង៕

អត្ថបទ៖ ម៉េងងី

មតិយោបល់