• 2021-12-10 05:18:20
  • ព័ត៌មាន

មហាគ្រួសារអាយធី បង្កើតកម្មវិធីពិសេសប្រចាំឆ្នាំ ចែករំលែកបទពិសោធន៍វិស័យបច្ចេកវិទ្យា IT

  • 2021-12-10 05:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម មហាគ្រួសារអាយធី បង្កើតកម្មវិធី «Moha Kruosa IT Reunion 2021» ដើម្បីចែករំលែកបទពិសោធន៍វិស័យបច្ចេកវិទ្យា IT និងប្រមូលផ្តុំបណ្តាក្រុមហ៊ុននានាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងគោលបំណងឈានទៅរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ច ក្នុងអំឡុងពេលផ្ទុះវីរុសកូវីដ-១៩ អូសបន្លាយអស់ជាង ២ ឆ្នាំធ្វើឲ្យក្រុមហ៊ុនមួយចំនួនក៏ត្រូវបានបិទទ្វារ។

កម្មវិធីពិសេសប្រចាំឆ្នាំនេះឡើងក្នុងគោលបំណងឲ្យមានការជួបជុំរវាងសិស្សនិស្សិត, សាស្រ្តាចារ្យ, បុគ្គលិក, វិនិយោគិនអាយធី, ម្ចាស់ជំនួយ, ដៃគូសហការទាំងអស់មកពីបណ្តាគ្រឹះស្ថាននិងក្រុមហ៊ុន ដើម្បីចែករំលែកលើការវិវឌ្ឈន៍វិស័យបច្ចេកវិទ្យា IT ។

កម្មវិធីចាប់ផ្តើមនៅថ្ងៃសៅរ៍ទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅ Park Cafe, Toul KorK ចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ៩ យប់។ សម្រាប់ការចូលរួម សូមចុះឈ្មោះនៅប៊ូតុង Register សម្រាប់ Telegram Group:

ក្នុងនោះផងដែរ យើងបានអញ្ជើញវាគ្មិនដ៏មានសក្តានុពលដែលជាបុគ្គលជោគជ័យក្នុងមុខជំនួញ មកធ្វើបទបង្ហាញពីបទពិសោធន៍នៃការចាប់ផ្តើមរហូតដល់ទទួលបានភាពជោគជ័យ ថែមទាំងយើងមានវគ្គបណ្តុះបណ្តាលជាច្រើនទៀតដោយលោកគ្រូ ហៃ លីអូន លើប្រធានបទ Business Process Improvement កម្មវិធីនេះនិងមានការជួបជុំគ្នាជាច្រើនជាមួយបណ្តាក្រុមហ៊ុននានា។

ការចូលរួមរបស់លោកអ្នក ជាការចែករំលែក និងទទួលបានអត្ថប្រយោជន៍ផ្សេងៗរួមមាន៖ ទទួលបានចំណេះដឹងបទពិសោធន៍ថ្មីៗពីវាគ្មិនល្បីៗដែលមានបទពិសោធន៍ជាង២០ឆ្នាំ (ជនជាតិខ្មែរនិងបរទេស) ទទួលបានឱកាសវិនិយោគផ្នែកបច្ចេកវិទ្យា ឬដៃគូវិនិយោគ, ការជួបសំណះសំណាលជាមួយថ្នាក់គ្រប់គ្រង ឬតំណាងមកពី​មហាវិទ្យាល័យបច្ចេកវិទ្យានានា, ការជួបជុំញាំអាហារពេលល្ងាចសាងទំនាក់ទំនង និងការចាប់ឆ្នោតផ្សងសំណាងមុនឆ្លងឆ្នាំ ២០២២ ៕

អត្ថបទ៖ រក្សា

មតិយោបល់