• 2021-12-10 02:37:18
  • ផលិតផលថ្មី

ស្មាតហ្វូនទី១របស់ Motorola ប្រើឈីបថ្មីបំផុតSnap 8 Gen1 និងកាមេរ៉ាក្រោមអេក្រង់

  • 2021-12-10 02:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola បញ្ចេញស្មាតហ្វូន Edge X30 ប្រើឈីបថ្មី និងបំពាក់មុនគេបង្អស់ Snapdragon 8 Gen 1 របស់ Qualcomm។ វាមានពីម៉ូឌែល X30 Special Edition ប្រើកាមេរ៉ាក្រោមអេក្រង់ និងម៉ូឌែល Moto X30 / Edge S30 ប្រើកាមេរ៉ាទំលុះអេក្រង់ 60MP និង 16MP។

យោងតាមការធ្វើតេសពី Motorola X30 ឈីបថ្មីនេះ 8 Gen 1 ដំណើរការខ្លាំងជាង 888+ ដល់ទៅ ២០% លើ CPU និង 30% លើ GPU រួមទាំង AI ដល់ទៅ ៤០០% ចំណុចខ្លាំងដទៃផ្សេងទៀត ដូចជាការថតរូបប្រសើរជាងមុនផងដែរ។

Motorola X30 និង X30 Special Edition មានអក្រង់ ៦,៧អ៊ិញ OLED កម្រិតបង្ហាញ FHD+ និង 144Hz refresh rate។ រីឯ Motorola Edge S30 មានអេក្រង់ ៦,៨អ៊ិញ IPS LCD មានកម្រិតបង្ហាញ FHD+ និង 144Hz refresh rate។

ស្មតហ្វូន X30 និង Special Edition មានកាមេរ៉ាក្រោយ៣គ្រាប់ មានលែនដើម 50MP លែន ultrawide 50MP និង depth sensor 2MP។ កាមេរ៉ានេះទ្រទ្រង់ដល់ការថត 8K។ Motorola Edge S30 វិញ មានសែនស័រដើម 108MP លែន ultrawide 13MP និងសែនស័រ depth 2MP។

ពីម៉ូឌែលដំបូងបំពាក់ថាមពលថ្ម 5000mAh អាចសាកតាមខ្សែ 68W និងដំណើរការដោយ Android 12។ រីឯម៉ូឌែល Edge មានថ្មដូចគ្នា តែសាកថ្មបានត្រឹម 33W និងដំណើរការដោយ Android 11 តែប៉ុណ្ណោះ។

តម្លៃដាក់លក់ Motorola X30 ចាប់ពីតម្លៃ ៥០១ដុល្លារ (8/128GB) តម្លៃ ៥៣២ដុល្លារ (8/256GB) និងតម្លៃ ៥៦៤ដុល្លារ (12/256GB)។ ម៉ូឌែល X30 Special Edition តម្លៃ ៦២៧ដុល្លារ លក់ដំបូងនៅទីផ្សារចិន នៅថ្ងៃទី១៥ ខែធ្នូ។ រីឯ Motorola Edge S30 មានតម្លៃ ៣១៣ដុល្លារ (6/128GB) តម្លៃ ៤០៧ដុល្លារ (12/256GB) និងដាក់លក់នៅថ្ងៃទី២១ ខែធ្នូ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់