• 2021-12-09 03:37:06
  • ព័ត៌មាន

គូប្រជែង Leuxs NX ឆ្នាំ២០២២ ចេញលក់ជាផ្លូវការ តម្លៃមិនដល់ ៤ម៉ឺនដុល្លារ

  • 2021-12-09 03:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Infiniti QX50 ដែលជាប្រភេទ SUV ប្រណីតខ្នាតតូច និងជាគូប្រជែងរបស់ Lexus NX បានទទួលការអាប់ដេតជាច្រើន សម្រាប់ស៊េរីឆ្នាំ២០២២ ដោយក្នុងនោះរួមមានទាំងមុខងារ Apple CarPlay ឥតប្រើខ្សែ និង ប្រព័ន្ធជំនួយការបើកបរថ្មីៗទៀតផង។

រថយន្ត Infiniti QX50 ឆ្នាំ២០២២ ចែកចេញជា ៥ ម៉ូដែល គឺ៖

  • QX50 Pure តម្លៃ ៣៩ ០០០ដុល្លារ
  • QX50 Luxe តម្លៃ ៤២ ៣៥០ដុល្លារ
  • QX50 Essential តម្លៃ ៤៦ ៨០០ដុល្លារ
  • QX50 Sensory តម្លៃ ៥១ ៥០០ដុល្លារ
  • QX50 Autograph តម្លៃ ៥៦ ៩៥០ដុល្លារ

គួរឲ្យដឹងថា គ្រប់ម៉ូដែល QX50 ឆ្នាំ២០២២ ទាំងអស់ នឹងប្រើម៉ាស៊ីនដូចគ្នា គឺម៉ាស៊ីនសាំងចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ និងកម្លាំងរមួល ៣៧៩ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ CVT និង មាន Optionប៉ុងពីរផងដែរ។

យ៉ាងណាមិញ បើប្រៀបធៀបជាមួយនឹងគូប្រជែង គឺ Lexus NX ស៊េរីឆ្នាំ២០២២ វាមានតម្លៃចាប់ពី ៣៧ ៩៥០ដុល្លារ ដល់ ៥៥ ៥៦០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

រថយន្ត Lexus NX ស៊េរីឆ្នាំ២០២២

អត្ថបទ៖ សេង ឡុង

មតិយោបល់