• 2021-12-07 10:02:01
  • ព័ត៌មាន

ទូរសព្ទ Samsung មួយនេះលក់ដាច់ខ្លាំងណាស់នៅ កូរ៉េខាងត្បូង

  • 2021-12-07 10:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនអេក្រង់បត់ពីលើជំនាន់ទីបីគឺ Galaxy Flip 3(5G) ក្លាយជាម៉ូឌែលកំពុងមានប្រជាប្រិយភាពខ្លាំងឈរលេខ១ សឹងតែរកទូរសព្ទលក់មិនទាន់ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ជាមួយគ្នានោះ ស្មាតហ្វូនអេក្រង់ពីចំហៀង Galaxy Fold 3(5G) លេខ៤ បើគិតសរុបប្រភេទអេក្រង់បត់ទាំងពីនេះចូលគ្នាលក់ចេញអស់ច្រើនជាង ១ លានគ្រឿងខណៈដែលវាទើបនឹងចេញលក់ អំឡុងខែសីហាឆ្នាំ ២០២១ ប៉ុណ្ណោះ។

Galaxy Flip 3(5G)

ចំពោះម៉ូឌែលលេខពីរនិងបន្តបន្ទាប់បានទៅលើ Galaxy S21 និង Galaxy A32,Galaxy S21 Ultra (ដូចរូប)។ ចំណែក iPhone 12 របស់ Apple លក់នៅកូរ៉េឈរលេខ ៩ ក្នុងតារាងត្រីមាសបី។

យោងតាមរបាយការណ៍ប្រចាំត្រីមាសបីចុងឆ្នាំ ២០២១ ចេញផ្សាយដោយ Counterpoint Research បង្ហាញឲ្យឃើញថា ចំណែកទីផ្សារលក់ស្មាតហ្វូន គិតតែនៅទឹកដីកំណើត Samsung ក្លាយជាអធិរាជស្មាតហ្វូនកាន់កាប់ចំណែកទីផ្សាររហូតដល់ទៅ ៨៥% នៃទីផ្សារស្មាតហ្វូនសរុប។

Top 10 ទូរសព្ទលក់ដាច់បំផុតនៅកូរ៉េខាងត្បូង

ចំនួននេះ ធ្វើឲ្យ ឈ្មោះ Samsung កត់ចូលក្នុងកំណត់ត្រា ក្រុមហ៊ុនលក់ទូរសព្ទច្រើនបំផុតមិនធ្លាប់មាន។

ក្រឡេកមកមើល LG វិញតាមពីក្រោយមាន ១៤% បានប្រកាសដកខ្លួនចេញពីពិភពស្មាតហ្វូនកាលពីខែកក្កដាឆ្នាំ ២០២១ កន្លងទៅ រីឯក្រុមហ៊ុន Apple ឈរលេខបីមាន ១៣% កើនឡើងជាងត្រីមាសមុនៗ៕ ប្រភព៖ Counterpoint

អត្ថបទ៖ រក្សា

មតិយោបល់