- 2021-12-07 03:45:44
- ព័ត៌មាន
Bill Gates និយាយបទពិសោធន៍ធ្វើការដោយមិនចេះធុញទ្រាន់ ឬស្ត្រេស ជាង៤០ឆ្នាំមកនេះ
- 2021-12-07 03:45:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bill Gates និយាយបទពិសោធន៍ធ្វើការដោយមិនចេះធុញទ្រាន់ ឬស្ត្រេស ជាង៤០ឆ្នាំមកនេះ
ចន្លោះមិនឃើញ
ភាពតានតឹងរបស់បុគ្គលិកនៅកន្លែងធ្វើការ ឬបញ្ហាស្ត្រេស អាចឈានដល់ការធ្លាក់ទឹកចិត្ត និងបន្ថយប្រសិទ្ធភាពការងារ ហើយថ្ងៃនេះយើងនឹងមកស្ដាប់បទពិសោធន៍ របស់ស្ដេចSoftware និងមហាសេដ្ឋី Bill Gates ដែលគាត់មានបទពិសោធការងារជាង ៤០ឆ្នាំ តាំងពីក្រុមហ៊ុនរបស់គាត់ Microsoft បានបង្កើតឡើងនៅ ឆ្នាំ១៩៧៥ មកម៉្លេះ។
ថ្លែងនៅក្នុងសារព័ត៌មាន Business Insider លោក Bill Gates បានផ្ដល់ដំបូន្មានថា គាត់និងក្រុមការងារមិនធ្វើអ្វីដដែលៗនោះទេ។ ពេលមកដល់ការិយាល័យ ក្រុមការងាររបស់គាត់ចាប់ផ្ដើមគិតអ្វីថ្មីៗពីការបង្កើតកម្មវិធី ប្រជុំជាមួយគ្នា ចេញក្រៅដើម្បីមើលពីអ្នកប្រើប្រាស់កម្មវិធីផ្ទាល់ និងជជែកទៅកាន់ពួកគេ។
គាត់បានបន្ថែមថា នៅមានអ្វីច្រើនទៀត ដែលតែងតែមានរឿងថ្មីៗសម្រាប់គាត់ ដែលនេះហើយធ្វើឱ្យគាត់ធ្វើការដោយមិនធុញទ្រាន់។
ប៉ុន្ដែយ៉ាងណា ជុំវិញបញ្ហាស្ត្រេសផ្សេងៗ អ្នកជំនាញក៏បានផ្ដល់ដំបូន្មានដើម្បីដោះស្រាយថា ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងការចែករំលែកពីអារម្មណ៍ទៅកាន់មិត្តភក្ដិជុំវិញនៅកន្លែងធ្វើការ គឺផ្ដល់ផលល្អសម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយផងដែរ៕