- 2021-12-03 07:58:40
- ព័ត៌មាន
អគ្គនាយកដ្ឋានគយ អនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករ ១០% ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២
- 2021-12-03 07:58:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយកដ្ឋានគយ អនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករ ១០% ដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករ ត្រូវបង់ចំនួន ១០% បន្តរហូតដល់ ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំឭកដល់ម្ចាស់រថយន្តពាក់ព័ន្ធ ជាពិសេសសម្រាប់រថយន្តចង្កូតឆ្វេង មេត្តាជ្រាបថា ការបន្ទូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០% នឹងត្រូវដល់ថ្ងៃផុតកំណត់យ៉ាងយូរត្រឹមថ្ងៃទី ៣១ ធ្នូឆ្នាំ ២០២១ ប្រសិនបើផុតកំណត់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេសនឹងត្រូវបង់ពេញ មិនទទួលបានការបន្ទូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០% ទេ។
ម្យ៉ាងទៀតបើទោះបីជាអនុគ្រោះបន្ធូរបន្ថយប្រាក់ពន្ធ-អាករ ១០% បន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ប៉ុន្តែចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ គយ អាចនឹងចុះទៅបង្ក្រាបជាយថាហេតុនៅ តាមទីសាធារណៈទៅលើរថយន្តគ្មានពន្ធនិងអាករគ្រប់ប្រភេទ។
ដោយឡែករថយន្តចង្កូតស្ដាំ នឹងត្រូវបន្តការបន្ទូរបន្ថយប្រាក់ពន្ធ-អាករចំនួន ១០% រហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២២ ដើម្បីមានពេលវេលាកែចង្កូតពីស្ដាំមកឆ្វេងឲ្យស្របតាមច្បាប់ចរាចរណ៍កម្ពុជា។
ចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២២ តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្តវិធានការ ចំពោះរថយន្តគ្មានពន្ធនឹង រងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖