• 2021-12-03 04:36:03
  • ព័ត៌មាន

ស្យាមគូបូតា បើកសម្ពោធអេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីទំហំ៣តោន និងទំហំ ១.៧តោន បញ្ចុះតម្លៃរហូតដល់ ១៥០០ ដុល្លារ

  • 2021-12-03 04:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្យាមគូបូតាបើកសម្ភោធ អេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីទំហំ៣តោន KX033 & U36 និងទំហំ ១,៧តោន U17-3 ព្រមជាមួយការបញ្ចុះតម្លៃរហូតដល់ ១៥០០ ដុល្លារ សម្រាប់អតិថិជន ១០ នាក់ដំបូងតែប៉ុណ្ណោះ។

ការបញ្ចេញលក់គូបូតាស៊េរីថ្មីនេះ គឺដើម្បីឆ្លើយបតតម្រូវការការងារ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែខ្ពស់ជាមុនទ្វេដង ពីព្រោះតែអេស្កាវ៉ាទ័រគូបូតាស៊េរីថ្មីមានរយៈចម្ងាយនៃការជីកវែង ម៉ាស៊ីនកម្លាំងខ្លាំង ជួយសន្សំសំចៃប្រេង ធ្វើការបានរហ័សរហួន ផ្នែកជើងក្រោមធន់ជាមួយរ៉ូឡូកង់ច្រវ៉ាក់៤គ្រាប់ដែលមានរូបរាងស្រស់ស្អាត រឹងមាំ និងបន្ថែមប្រសិទ្ធភាពក្នុងការធ្វើការ។

អេស្កាវ៉ាទ័រគូបូតាស៊េរី KX033& U36 មានរយៈពេលធ្វើការយូរជាងមុន ប្រើបានទាំងក្នុងការងារកសិកម្ម និងការងារសំណង់ មានដៃជីកបានក្នុងរយៈចម្ងាយឆ្ងាយរហូតដល់ ៥១០០មម ម៉ាស៊ីនប្រភេទបាញ់ប្រេងផ្ទាល់ហៅថា Direct Injection ព្រមជាមួយប្រព័ន្ធបូមហៃដ្រូលិកប្រភេទថ្មីទំនើបប្រើប្រាស់ប្រេងហៃដ្រូលិកតិច និងធ្វើការបានលឿនរហ័ស។

មិនតែប៉ុណ្ណោះ អេស្កាវ៉ាទ័រ U36 មានបច្ចេកវិទ្យា Zero-tail swing ដោយមានផ្នែកខាងក្រោយខ្លីជាងកង់ អាចស៊ីរ៉េរយៈគម្លាតកង់ច្រវាក់ឱ្យវែងខ្លីបានក្នុងកន្លែងការងារមានទីតាំងតូចចង្អៀត ងាយស្រួលជាងស៊េរី U35 ការប្រើប្រាស់កាន់តែងាយស្រួល។ ចំណែក U17-3 ប្រើម៉ាស៊ីនម៉ាស៊ូត ១៦កម្លាំងសេះ រយៈកណ្តាលកង់ច្រវ៉ាក់អាចស៊ីរ៉េបានពី ១,២៤ម៉ែត្រ ដល់ ០,៩៩ ម៉ែត្រ ងាយស្រួលធ្វើការក្នុងទីធ្លាចង្អៀត គ្រោងដំបូលសុវត្ថិភាព ROPS/FOPS និងមានទម្ងន់ស្រាលងាយស្រួលចល័ត។

ក្រៅពីទទួលបានលក្ខណៈពិសេសទាំងនេះហើយ ស្យាមគូបូតាមានប្រូម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ ១៥០០ដុល្លារ ព្រមទាំងទទួលបានសេវាកម្មពិសេសៗជាច្រើនដូចជា៖

  • បង់រំលស់ចាប់ពី ៤០% រំលស់រហូតដល់ ៣ឆ្នាំ

  • បញ្ចុះតម្លៃ ២០% លើគ្រឿងបន្លាស់រយៈពេល ២ ឆ្នាំ

  • ធានាគុណភាពអេស្កាវ៉ាទ័រ ២ ឆ្នាំ ៣០០០ ម៉ោង

  • ឥតគិតថ្លៃឈ្នួល ថ្លៃធ្វើដំណើរ សេវាកម្មជាមួយកម្មវិធីថែទាំ 1-5-12 & Kum-Aun-Jai

ដើម្បីទទួលបានការបញ្ចុះតម្លៃ សូមទំនាក់ទំនងមកកាន់៖

ទស្សនាវីដេអូបាននៅទីនេះ៖

KX033 & U36 series

U17-3

មតិយោបល់