- 2021-12-02 11:00:37
- ព័ត៌មាន
ជិតដល់ថ្ងៃហើយ! កម្មវិធី«ធុរកិច្ចថ្មីកម្ពុជា» Startup Cambodia នឹងដាក់ដំណើរការនៅថ្ងៃទី ៨ ធ្នូ ២០២១
- 2021-12-02 11:00:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ថ្ងៃហើយ! កម្មវិធី«ធុរកិច្ចថ្មីកម្ពុជា» Startup Cambodia នឹងដាក់ដំណើរការនៅថ្ងៃទី ៨ ធ្នូ ២០២១
ចន្លោះមិនឃើញ
ពិធីដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” នឹងត្រូវប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នៅវេលាម៉ោង ៩ ព្រឹក។
កម្មវិធីមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ស្ថានទូត សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន ស្ថាប័នបណ្ដុះ និងពន្លឿនអាជីវកម្ម បណ្ដាញវិនិយោគិន និងធុរកិច្ចថ្មីផងដែរ។
ការអភិវឌ្ឍធុរកិច្ចឌីជីថល គឺជាសរសរស្តម្ភមួយក្នុងការកសាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាអំឡុងឆ្នាំ ២០២១-២០៣៥ ដោយផ្តោតលើការគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិង ធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាពនិងការជំរុញធុរកិច្ចថ្មីទាំងផ្នែកសមត្ថភាព និងធនធាន ហិរញ្ញវត្ថុ។
តាមទិសដៅនេះ, រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងស្ថាប័ន ពាក់ព័ន្ធដាក់ចេញនូវ ការអនុវត្តកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា”ក្រោមការសម្របសម្រួលពី សំណាក់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" និងសហគ្រិនខ្មែរ។
ការរៀបចំកម្មវិធីថ្នាក់ជាតិនេះមានគោលបំណងធំៗចំនួន ៤ រួមមាន៖
(១)ភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនិងពង្រឹងកិច្ចសហការរវាងគ្នានិងគ្នាតាមរយៈកម្មវិធីបែបសហគមន៍និងថ្នាលឌីជីថល
(២) សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មីដោយបំពេញ មុខងារគាំទ្រឱ្យគ្នាទៅវិញទៅមករវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី
(៣) ផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុង ជ្រោយទាក់ទងនឹងសហគ្រិនភាព ធុរកិច្ចថ្មីនិង ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីទាំងមូលតាមថ្នាលឌីជីថល
(៤) ជាវេទិកាជាតិមួយក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នារបស់បណ្តាប្រទេសនានា។
សូមសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ មេត្តាតាមដានការផ្សាយផ្ទាល់ ពិធីដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី "ធុរកិច្ចថ្មីកម្ពុជា" នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:០០ ព្រឹកលើទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរបស់ក្រសួង-ស្ថាប័ន ដៃគូ កុំបីអាក់ខាន។
សូមអានសេចក្តីជូនដំណឹង៖