• 2021-12-02 10:47:25
  • ព័ត៌មាន

Hacker ទី៦ ដែលលួចកាក់ឌីជីថលរាប់លានដុល្លារតាមរយៈការផ្លាស់ប្ដូរសុីមកាត ត្រូវបានកាត់ទោស!

  • 2021-12-02 10:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានប្រកាសថា ជនខិលខូចទី៦ ដែលជាសមាជិករបស់ក្រុមវាយប្រហារ The Community ត្រូវបានកាត់ទោស ទាក់ទងទៅនឹងការលួចប្ដូសេវាកម្មទូរសព្ទ តាមរយៈការផ្លាស់ប្ដូរសុីមកាត (SIM swapping) ដើម្បីលួចយកកាក់ឌីជីថលរបស់ជនរងគ្រោះ ដែលមានចំនួនទឹកប្រាក់សរុបជាង ៥លានដុល្លារសហរដ្ឋអាមេរិក។

SIM swapping ឬ SIM hijacking គឺជាការលួចអត្តសញ្ញាណ ដែលជនខិលខូចបញ្ចុះបញ្ចូល បុគ្គលិករបស់ក្រុមហ៊ុនដែលផ្ដល់សេវាកម្មទូរសព្ទឱ្យផ្ទេរសេវាទូរសព្ទជនរងគ្រោះ ទៅកាន់ស៊ីមកាតក្រោមការគ្រប់គ្រងរបស់ពួកគេ ប៉ុន្តែពេលខ្លះទៀតការផ្ទេរសេវាទូរសព្ទនេះ ក៏អាចមានការចូលរួមពីបុគ្គលិករបស់ក្រុមហ៊ុនទូរសព្ទផងដែរ។

បន្ទាប់ពីផ្ទេរសេវាទូរសព្ទហើយ ពួកគេអាចស្នើសុំលេខសម្ងាត់ OTP ដើម្បីបញ្ជាក់អត្តសញ្ញាណតាមរយៈកម្មវិធី two-factor authentication (2FA) ដែលអាចពួកគេអាចចូលទៅក្នុងគណនីផ្សេងៗរបស់ជនរងគ្រោះបាន។

ជនល្មើស Garrett Endicott អាយុ២២ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ខែ និងត្រូវបង់ប្រាក់ពិន័យចំនួនប្រមាណ ១២ម៉ឺនដុល្លារ ចំណែកឯជនល្មើស ៥នាក់ទៀតត្រូវបានកាត់ ទោសឱ្យជាប់ពន្ធនាគារពី ២ទៅ៤ឆ្នាំ ដែលក្នុងនោះមានម្នាក់ជាជនជាតិអៀរឡង់ផងដែរ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់