• 2021-12-02 08:41:25
  • ផលិតផលថ្មី

នាឡិកាវៃឆ្លាតដំបូង​លើលោក ដែល​មាន​មុខងារវាស់​សម្ពាធឈាម​លំដាប់​វេជ្ជសាស្រ្ត

  • 2021-12-02 08:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន YHE Techs បាន​ប្រកាស​ចេញនូវ​នាឡិកា​វៃឆ្លាត​លំដាប់វេជ្ជសាស្រ្តទីមួយ​ក្នុងលោក ឈ្មោះថា BP Doctor MED ដែល​បំពាក់អេក្រង់​ធំ និង​មានមុខងារច្រើន​ជាងស៊េរីមុន។

នាឡិកាវៃឆ្លាតនេះ ផលិតឡើង​ផ្តោត​សំខាន់​ទៅលើមុខងារ​វាស់សម្ពាធឈាម ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាចដឹងបានភ្លាមៗថា​ឈាមកំពុងឡើង​ឬចុះ ក្នុងកម្រិតត្រឹមត្រូវខ្ពស់។ បន្ថែម​ពីនេះ YHE ក៏បាន​ដាក់មុខងារ​បង្ហាញផ្ទាំងសារដំណឹង (notification) នៅលើ​ Smartwatch នេះ ចេញពីស្មាតហ្វូនដែល​ភ្ជាប់​ជាមួយវាផងដែរ។

ក្រៅពីនេះ BP Doctor MED មាន​មុខងារ​តាមដាន​ការគេងលក់ តាមដាន​ការហាត់ប្រាណ ឬលេងកីឡា ឬធ្វើសកម្មភាពអ្វីមួយ ដូចទៅនឹង​នាឡិការវៃឆ្លាត​ដទៃទៀតដែរ។ យ៉ាងណាមិញ វាមិនមាន​អាវក្រោះការពារការជ្រាបទឹកនោះទេ។

នាឡិកាថ្មីរបស់ YHE នេះ ត្រូវបានឌីហ្សាញ​ជារាង Dual Inflatable Aircuff និងមានកញ្ចក់​អេក្រង់​​ប្រភេទ AMOLED ទំហំ ១,៦៣អ៉ីញ។ ថ្មរបស់វា​ទំហំ 220 mAh គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់រយៈពេល ៧ថ្ងៃ ប៉ុន្តែការ​សាកថ្ម​ត្រូវចំណាយពេលយូរបន្តិចដល់ ៩០នាទី ក្នុងការសាកពី ០ ដល់ពេញ ១០០%។

ក្រុមហ៊ុន YHE បាន​ដាក់​លក់នាឡិកាវៃឆ្លាតនេះនៅលើវេបសាយមួយ ក្នុងតម្លៃ ១៨៩ដុល្លារ ហើយ​ក៏គ្រោង​នឹង​ចែកចាយ​លក់​នៅបរទេស នាដើមខែមករា ឆ្នាំ​២០២២​ខាងមុខ៕

ប្រភព៖ Notebook Check ប្រែ​សម្រួល៖ សំភី

មតិយោបល់