
- 2021-12-02 04:28:18
- ព័ត៌មាន
ស្មាតហ្វូនណាខ្លះដែលត្រៀមបំពាក់ឈីបថ្មីបំផុត Snapdragon 8 Gen 1?
- 2021-12-02 04:28:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនណាខ្លះដែលត្រៀមបំពាក់ឈីបថ្មីបំផុត Snapdragon 8 Gen 1?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Qualcomm បានប្រកាសចេញឈីបជំនាន់ថ្មីឈ្មោះ Snapdragon 8 Gen ដែលវានឹងជួយជំរុញសមត្ថភាពស្មាតហ្វូនក្រោយៗឱ្យកាន់តែខ្លាំងទៅលើ ក្រាហ្វិក កាមេរ៉ា បច្ចេកវិទ្យាសាកថ្មលឿន និងអ៊ីនធើណែតជាដើម។
យ៉ាងណាមិញ មកដល់ពេលនេះ មិនទាន់មានស្មាតហ្វូន ឬការប្រកាសជាផ្លូវការណាមួយថាឈីបថ្មីនេះ នឹងត្រូវបំពាក់លើស្មាតហ្វូនណានោះទេ ប៉ុន្តែគេអាចសន្និដ្ឋាន ស្មាតហ្វូនខាងក្រោម នឹងក្លាយជាឧបករណ៍ដំបូងដែលប្រើឈីបនេះ។
១. Xiaomi 12៖ នឹងត្រូវប្រកាសចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ តាមរយៈការលេចធ្លាយរូបភាពនៃការធ្វើតេស្តឈីបថ្មីនេះកន្លងមក គឺរំពឹងថា Xiaomi 12 អាចជាស្មាតហ្វូនដំបូងគេ ដែលបំពាក់ឈីបនេះ។ Xiaomi mi 11 ក៏ជាស្មាតហ្វូនមុនគេដែលប្រើឈីប Snapdragon 888 ដែលប្រកាសចេញកាលពីខែធ្នូ ឆ្នាំ២០២០ផងដែរ។
២. Motorola Edge៖ នឹងត្រូវប្រកាសចេញនៅថ្ងៃទី៩ធ្នូខាងមុខ។ លោក Ruben Castano ប្រធានផ្នែកដំណោះស្រាយអតិថិជនរបស់ Motorola បាននិយាយថា៖ «ក្នុងប៉ុន្មានថ្ងៃខាងមុខទៀត យើងនឹងបញ្ចេញស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនដំបូងៗ ដែលដំណើរការដោយឈីប Snapdragon ថ្មីនេះ ក្នុងប្រទេសចិន»។
៣. Realme GT 2 Pro៖ នឹងត្រូវប្រកាសនៅដើមឆ្នាំ២០២២។ បើការលេចធ្លាយកន្លងមក ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ ៦,៨អ៉ីញ កញ្ចក់ប្រភេទ WQHD+ ជាមួយល្បឿន 120Hz RAM ទំហំ 12GB និងទំហំផ្ទុក 256GB។
៤. Oppo Find X4៖ អាចនឹងប្រកាសចេញនៅអំឡុងខែមីនា ឆ្នាំ២០២២។ គេបានត្រឹមដឹងថា ស្មាតហ្វូននេះអាចនឹងមានឆ្នាំងសាកលឿនបំផុត 125W និងមានអេក្រង់ ៦,៧អ៉ីញ កម្រិតបញ្ចេញ 3216 x 1440 Pxជាមួយល្បឿន 120Hz។
៥. OnePlus 10៖ អាចនឹងប្រកាសចេញនៅអំឡុងត្រីមាសទី១ ឆ្នាំ២០២២។ ស្មាតហ្វូននេះ នឹងមានបំពាក់លែនកាមេរ៉ា ៣គ្រាប់ ទំហំ48MP, 50MP Ultra-Wide និង 8MP telephoto។ ថ្មរបស់វាអាចវាមានទំហំ 5000mAh និងបន្ថែមជាមួយឆ្នាំងសាកលឿន 125W។
៦. Samsung ត្រកូល Galaxy S22៖ នឹងត្រៀមប្រកាសចេញនាដើមឆ្នាំ២០២២ខាងមុខនេះ។ កាមេរ៉ាស្មាតហ្វូននេះ ប្រើសែនស័រ 50MP ទំហំ 1/1.57 inch ជាមួយនឹង 1.0 µm pixels និង f/1.8 aperture។ រីឯលែន telephoto ប្រើសែនស័រ 10MP មានទំហំ 1/3.94 inch មាន optical zoom 3x។ វា នឹងភ្ជាប់មកជាមួយឆ្នាំងសាកលឿន 45W ផងដែរ៕