• 2021-12-01 10:18:31
  • ផលិតផលថ្មី

Huawei Nova 8 SE ទើបចេញមកជាមួយនឹង Harmony OS ជំនាន់ ២ តែគ្មាន Google

  • 2021-12-01 10:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Huawei ម៉ូឌែល Nova 8 SE (4G) ទើបនឹងប្រកាសចេញផ្លូវការនៅប្រទេសចិន នាពេលថ្មីៗនេះដែលមានតម្លៃសមរម្យ ជាងម៉ូឌែល (5G) តែមានសមត្ថភាពខ្ពស់ច្រើនចំណុច។

Nova 8 SE (4G) បំពាក់មកជាមួយនឹង កាមេរ៉ាក្រោយបួនគ្រាប់ថតបានច្បាស់ស្អាត 64MP ថ្មក៏ធំ និងគាំទ្របច្ចេកវិទ្យាUSB-C 66W Super charge សាកលឿនរហ័សផងដែរ។

កាមេរ៉ាមុខទំហំ 16MP អេក្រង់ ៦,៥អ៊ីញប្រភេទអេក្រង់ល្អ OLED កម្រិតបង្ហាញ Full HD+ resolution រីឯកាមេរ៉ាក្រោយ ៤ គ្រាប់គឺ កាមេរ៉ាមេ 64MP + 8MP ultra-wide-angle + 2MP macro + 2MP depth + LED flash ។

Harmony OS 2

ចំពោះកម្លាំងខាងក្នុង បន្ទះឈីប Kirin 710A ល្បឿន 2.0GHz ជាមួួយនឹង Mali-G51 MP4 GPU ដំណើការដោយ Harmony OS ជំនាន់ ២ ផលិតដោយ Huawei ផ្ទាល់តែម្ដង ជំនួស Android ។

Nova 8 SE មាន៤ពណ៌ឲ្យរើស មាន WiFi, 4G LTE, Bluetooth, GPS មានស៊ីមពីរ RAM 8GB មេម៉ូរី 128GB ថ្ម 3,800mAh កំពុងដាក់លក់តម្លៃនៅចិន ២០៩៩ យ័ន្តខ្ទង់ ៣២៩ ដុល្លារប៉ុណ្ណោះ។

អត្ថបទ៖ រក្សា

មតិយោបល់