• 2021-12-01 06:31:05
  • ផលិតផលថ្មី

ទិញមួយណា? ឡាន Pick Up ឆ្នាំ២០២២ ពេញនិយម ២ជម្រើសនេះតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

  • 2021-12-01 06:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​អ្នក​ប្រើ​ប្រាស់​រថយន្ត​ប្រភេទ Off-Road នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ពេញ​និយម​ច្រើន​ឡើង​ៗ ស្រប់​ពេល​ក្រុមហ៊ុន​ឡាន​ធំៗ​មួយ​ចំនួន​បាន​បញ្ចេញ​រថយន្ត​ប្រភេទ Pick Up នេះ​មាន​ច្រើន​ជម្រើស​រួម​ជា​មួយ​តម្លៃ​កាន់​តែ​ធូរ​ថ្លៃ។

មិនទាន់​ដាច់​ឆ្នាំ២០២១មែន​ តែ​​រថយន្ត​ Pick Up ស៊េរី​ថ្មី​ឆ្នាំ២០២២ ជា​ច្រើនបាន​ចេញ​លក់​លើ​ទីផ្សារ​កម្ពុជាហើយ។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​រថយន្ត​ប្រភេទ Pick Up ស៊េរី​ឆ្នាំ២០២២ ចំនួន​ ២ម៉ូដែល​នេះ​ដែល​កំពុង​មាន​សន្ទុះ​គាំទ្រ​ជា​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់ រួម​ជា​មួយ​តម្លៃ​ធូរ​ថ្លៃ។

Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 មាន​តម្លៃខ្ទង់ ៤៦ ៥០០ដុល្លារ

Ford Ranger FX4 ស៊េរីថ្មីឆ្នាំ 2022 អូតូកាប់ពីតាស 4X4 ជារថយន្ត Off-Road Pickup ដែលមានសមត្ថភាពបើកបរបានគ្រប់ផ្លូវដែលមានឧបសគ្គ ជាពិសេសមានប្រព័ន្ធជើងក្រោមហាប់ណែន និងជាប្រភេទរថយន្តប៉ុង 2 អូតូកាប់ពីតាស។ រថយន្តនេះបានបំពាក់មកជាមួយម៉ាស៊ីន 2.2L ដែលអាចផលិតនូវកម្លាំងសេះបានដល់ទៅ 160 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm បូករួមជាមួយនឹងប្រអប់លេខ 6វគ្គអូតូដែលធ្វើឲ្យការបើកបរមានភាពរលូន។

Hilux Revo V-Edition ស៊េរីឆ្នាំ 2022 មាន​តម្លៃ​ខ្ទង់ ៤២ ៩០០ដុល្លារ

Hilux Revo V-Edition ស៊េរីថ្មីឆ្នាំ 2022 ត្រូវបានបំពាក់ដោយម៉ាស៊ីន GD ជំនាន់ថ្មីព្រមនឹងការអភិវឌ្ឍន៍អោយកាន់តែប្រសើរបំផុតនូវ កម្លាំងដ៏អស្ចារ្យ ។ បំពាក់មកជាមួយកម្លាំងម៉ាស៊ីន ២.៨ លីត្រ អាចបង្កើតកំលាំងរហូតដល់ ២០១សេះ និង កម្លាំងអូសរហូតដល់ ៥០០ ញ៉ូវតុនម៉ែត្រ។ បន្ថែមពីនេះដែរ ម៉ាស៊ីនប្រព័ន្ធប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំនឹង និងការបញ្ជាប៉ុងដោយស្វ័យប្រវត្តិដោយមិនចាំបាច់បញ្ឈប់រថយន្ត ធ្វើអោយសមត្ថភាពនៃការបើកបរ Off-Road កាន់តែមានប្រសិទ្ធភាពខ្ពស់ និង ងាយស្រួល។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

ប្រាប់ Sabay មើល​ហ្វេនៗដែលចូលចិត្តឡានប្រភេទ Pick Up សម្រាប់ ២ជម្រើស​ខាង​លើ​នេះ ចង់​បាន​មួយ​ណា?

អត្ថបទ៖ ម៉េងងី

មតិយោបល់