• 2021-12-01 00:13:00
  • ហាងឆេងផលិតផល

តម្លៃថ្មីនិងមួយទឹក Galaxy Z Flip3 5G និង Z Fold3 5G កាន់លុយប៉ុន្មានទិញបានប្រើ?

  • 2021-12-01 00:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនអេក្រង់បត់បាន ដែលមាន​ភាព​លេចធ្លោ​នៅ​ឆ្នាំ២០២១នេះ គឺ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែល​បាន​បង្ហាញ​ខ្លួន​ និង​ទាក់​ទាញ​ពី​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​កម្ពុជា។

Galaxy Z Flip3 5G អេក្រង់អេក្រង់ខាងក្នុងទំហំ ៦,៧អ៊ិញ ជាប្រភេទ Dynamic AMOLED មាន កម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz ខាងផ្នែកខាង​ក្រៅ នៅពេលបត់​វាមានទំហំ ១,៩អ៊ិញ និងគាំទ្រ refresh rate 60Hz។

តម្លៃថ្មី

  • Galaxy Z Flip3 5G ទំហំ 128GB មានតម្លៃខ្ទង់ ៩៩៩ដុល្លារ
  • Galaxy Z Flip3 5G ទំហំ 256GB មាន​តម្លៃខ្ទង់ ១ ០៥៩ដុល្លារ

តម្លៃមួយទឹក

  • Galaxy Z Flip3 5G ទំហំ 256GB មាន​តម្លៃខ្ទង់ ៩០០ដុល្លារ

Z Flip3 មានកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយលែនដើមទំហំ 12MP មាន OIS និងមួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ រីឯលែន Selfie មួយគ្រាប់ទម្លុះអេក្រង់នៅខាងក្នុង វាមានទំហំ 10MP។ ប្រើបន្ទះឈីប Snapdragon 888 ប្រើសេវា 5G ។ វាបំពាក់ដោយថាមពលថ្ម 3300mAh គាំទ្រល្បឿនសាក កម្លាំង ១៥វ៉ាត់។

Galaxy Z Fold3 5G មាន​អេក្រង់ទំហំ ៧,៦អ៊ិញ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz ផងដែរ អេក្រង់ខាងក្រៅនៅពេលបត់​វាមានទំហំ ៦,២អ៊ិញ និងគាំទ្រ refresh rate 120Hz។

តម្លៃថ្មី

  • Galaxy Z Fold3 5G ទំហំ 256GB មានតម្លៃខ្ទង់ ១ ៦៩៩ដុល្លារ
  • Galaxy Z Fold3 5Gទំហំ 512GB មាន​តម្លៃខ្ទង់ ១ ៨៩៩ដុល្លារ

តម្លៃមួយទឹក

  • Galaxy Z Fold3 5G ទំហំ 256GB មាន​តម្លៃខ្ទង់ ១ ៤០០ដុល្លារ
  • Galaxy Z Fold3 5Gទំហំ 512GB មាន​តម្លៃខ្ទង់ ១ ៦៥០ដុល្លារ

Z Fold3 កាមេរ៉ាក្រោយចំនួន៣គ្រាប់របស់វា​មាន​លែនដើមទំហំ 12MP មាន OIS និង Telephoto ទំហំ 12MP មួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ ប្រើបន្ទះឈីប Snapdragon 888 ប្រើសេវា 5G ។ វាបំពាក់ដោយថាមពលថ្ម 4400mAh គាំទ្រល្បឿនសាក កម្លាំង ២៥វ៉ាត់៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ តម្លៃនៅហាង Sokly Phone Shop, និងហាង KoungY។

អត្ថបទ៖ ម៉េងងី

មតិយោបល់