- 2021-11-30 09:12:23
- ព័ត៌មាន
នៅពេលកំពូលស្មាតហ្វូន សាមសុង ធ្វើបច្ចុប្បន្នភាព UI 4.0 តើមានចំណុចទាក់ទាញអ្វីខ្លះសម្រាប់អ្នកប្រើប្រាស់?
- 2021-11-30 09:12:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលកំពូលស្មាតហ្វូន សាមសុង ធ្វើបច្ចុប្បន្នភាព UI 4.0 តើមានចំណុចទាក់ទាញអ្វីខ្លះសម្រាប់អ្នកប្រើប្រាស់?
ចន្លោះមិនឃើញ
លោកអ្នកដែលជាអតិថិជនរបស់ សាមសុង ទាំងអស់ ទូទាំងពិភពលោកប្រាកដជាបានដឹង និងកំពុងទន្ទឹងរង់ចាំនូវការធ្វើបច្ចុប្បន្នភាព (Update) One UI 4.0 ជំនាន់ថ្មីចុងក្រោយបំផុតដែលមានលក្ខណៈពិសេសប្លែកដែលអាចផ្តល់ឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន សាមសុង កាន់តែទទួលបាននូវអារម្មណ៍ប្លែក រំភើប រីករាយ និងកាន់តែអស្ចារ្យបន្ថែមទៀតទៅលើស្មាតហ្វូនរបស់ពួកគេ។
តើពេលណា និង ស្មាតហ្វូន ឬកំពូលស្មាតហ្វូនម៉ូឌែលណាខ្លះដែលនឹងអាចធ្វើបច្ចុប្បន្នភាព (Update) បាន?
គួរបញ្ជាក់ផងដែរថា ការធ្វើបច្ចុប្បន្នភាព One UI 4.0 សម្រាប់ស្មាតហ្វូន សាមសុង ទាំងអស់ទូទាំងពិភពលោកគឺនៅចុងឆ្នាំ ២០២១ និងនៅដើមឆ្នាំ ២០២២ នេះតែម្តងទៅតាមប្រភេទស្មាតហ្វូន និងតាមប្រទេសនីមួយៗដែលបានកំណត់។ ចង់ដឹងណាស់ថាតើមាន ស្មាតហ្វូន ឬកំពូលស្មាតហ្វូនម៉ូឌែលណាខ្លះដែលអាចអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាព (Update) ក្នុងការប្រើប្រាស់ UI 4.0 នេះបាន?
មានស្មាតហ្វូនច្រើនម៉ូឌែលណាស់ដែលក្រុមហ៊ុន សាមសុង បានកំណត់ និងអនុញ្ញាតឱ្យធ្វើការអាប់ឌេត One UI 4.0 ដូចជា៖
ដូចបានបញ្ជាក់ជូនខាងលើហើយថាដោយសារតែស្មាតហ្វូន សាមសុង មានច្រើនម៉ូឌែល ច្រើនស៊េរី ដូច្នេះកាលបរិច្ឆេទនៃការធ្វើបច្ចុប្បន្នភាព One UI 4.0 គឺមានភាពខុសគ្នាតិចតួចទៅតាមប្រទេសដែលក្រុមហ៊ុន សាមសុង បានកំណត់ឆាប់បំផុតចុងឆ្នាំនេះដោយអាចគិតត្រឹម ខែវិច្ឆិកា ឆ្នាំ ២០២១ និងយូរបំផុតដើមឆ្នាំ២០២២ នេះតែម្តង។
លោកអ្នកប្រាកដជាចង់ដឹងច្បាស់ថា One UI 4.0 មានលក្ខណៈពិសេសអ្វីខ្លះមែនទេ? ពិតណាស់ បើមិនពិសេសក៏មិនកក្រើកបែបនេះដែរ។ ចំពោះ One UI 4.0 ជំនាន់ថ្មីចុងក្រោយបំផុតនេះមានលក្ខណៈពិសេសខ្លាំងណាស់។ វាបានធ្វើការអាប់ឌេតលក្ខណៈពិសេសជាច្រើនដែលអាចឱ្យលោកអ្នកមានអារម្មណ៍ប្លែកកាន់តែអស្ចារ្យជាងមុនលើស្មាតហ្វូនរបស់ខ្លួនដូចជា៖
នៅមានលក្ខណៈពិសេសៗអស្ចារ្យជាច្រើនទៀតដែលមិនទាន់ ឬអាចធ្វើការជម្រាបជូនឱ្យអស់! ដូច្នេះមានតែលោកអ្នកដែលជាអ្នកប្រើប្រាស់ស្មាតហ្វូន សាមសុង តែប៉ុណ្ណោះដែលអាចដឹងច្បាស់អស់។ One UI 4.0 នៅពេលនេះគឺជាការឆ្លុះបញ្ចំាងពី៖ រសនិយមរបស់អ្នក (Your Taste) ឆ្លុះបញ្ចាំងពីមហិច្ឆតា ឬក្តីសុបិនរបស់អ្នក (Your Passion), បទពិសោធន៍ជីវិតដ៏រស់រវើករបស់អ្នក (Your Experience) និង ឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយមិត្តភក្តិរបស់អ្នក (Your Friends)។
សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !