• 2021-11-30 06:00:57
  • ផលិតផលថ្មី

Samsung ចេញលក់​ឆ្នាំងសាក​ 35W តម្លៃ៣០ដុល្លារ ប្រើបាន​ទាំង​ស្មាតហ្វូន Android និង iPhone

  • 2021-11-30 06:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បាន​បញ្ចេញ​លក់​ឆ្នាំងសាក​ដ៏ធំបំផុតរបស់ខ្លួន 35W Power Adapter Duo TA220 ជាផ្លូវការ ដែល​វា​អាច​សាក​បានលឿន​ជាមួយ​ស្មាតហ្វូត Android និង iPhone។

ឆ្នាំងសាក​នេះ អាច​ប្រើ​ជាមួយ​កាស TWS earbud និង Power Bank ដោយវាមានរន្ធ USB-C និង USB-A និងដាក់ត្រូវគ្នាជាមួយ​ឆ្នាំងសាក​ឥតខ្សែផងដែរ។ ចំពោះ​ការសាកថ្មវិញ វា​នឹង​ប្រើកម្លាំង 35W សម្រាប់ខ្សែសាក USB-C និង 15W សម្រាប់​ខ្សែសាក USB-A។

Samsung អះអាងថា បើ​យកឆ្នាំងសាក​នេះ​មក​ប្រើជាមួយស្មាតហ្វូន​ត្រកូល Galaxy គឺអាចសាកលឿន​ជាងមុន​ ៥០% ឯណោះ ពិសេស​គឺជាមួយ ស្មាតហ្វូនចាប់ពី Galaxy Note 10 និង S10 5G ឡើងទៅ។

ឆ្នាំងសាក 35W នេះ​ត្រូវបាន​ដាក់លក់​ក្នុងប្រទេសឥណ្ឌា តម្លៃប្រមាណ ៣០ដុល្លារ ចាប់ពីថ្ងៃទី២៩វិច្ឆិកា ដោយដាក់លក់​នៅតាមហាង និង​វេបសាយរបស់​ក្រុមហ៊ុន Samsung ផ្ទាល់។

គួរកត់សម្គាល់​ដែរថា Samsung បាន​ចាប់ផ្តើម​ដកឆ្នាំងសាក​ និង​កាស ចេញពីប្រអប់​ទូរសព្ទ ជាបណ្តើរៗហើយ ដោយ​ក្រុមហ៊ុន​បានលើកឡើង​ពីការជួយដល់បរិស្ថាន ហើយ​ថា​ស្មាតហ្វូន​ថ្មីអាចប្រើជាមួយឆ្នាំងសាក​ចាស់បាន៕

ប្រភព៖ gadgets.ndtv ប្រែ​សម្រួល៖ សំភី

មតិយោបល់