• 2021-11-30 04:17:57
  • ព័ត៌មាន

Wikipedia ចាប់ផ្តើមគិតលុយម្ដងមិនបន្តឲ្យ Google និង Amazon ប្រើហ្វ្រីទៀតទេ

  • 2021-11-30 04:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ ​Wikipedia បង្កើតបានសេវាកម្មមួយថ្មីដាច់ដោយឡែកឈ្មោះថា «Wikimedia Enterprise» និងកំពុងចរចារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា៖ Google, Amazon, Facebook និង Apple តម្រូវឲ្យបង់ប្រាក់សិន មុននឹងទាញយកទិន្នន័យដាក់លើ platform ពួកគេ។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗខាងលើ ត្រូវបានគេដឹងថាបានភ្ជាប់ប្រើប្រាស់ Wikimedia foundation database ដើម្បីយកទៅដាក់នៅលើផលិតផលរបស់ខ្លួនដូចជា៖ បច្ចេកវិទ្យា Search ជាអក្សរឬជាសំឡេងដូចជា Siri, Alexa និង Alphabet search engine អស់ជាច្រើនឆ្នាំ។

ចំពោះតម្លៃវិញត្រូវបានប្រភពព័ត៌មានបង្ហើបថា ខ្ទង់ ២៥ មុឺនដុល្លារក្នុងមួយឆ្នាំ ឬអាចកើនឡើងដល់ ៥០ មុឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីអាចចូលទៅប្រើប្រាស់ ឬ access data ធំៗនានាពីគេហទំព័រ Wikipedia ។ គម្រោងនេះត្រូវបានអនុម័តដាក់ឲ្យប្រើប្រាស់ផ្លូវការ កាលពីខែមីនាឆ្នាំ ២០២១ ។

ផ្ទុយទៅវិញគេសង្កេតឃើញថា បើភាគីខាង Google ឬ Amazon មិនពេញចិត្តចំពោះចំណាត់ការនេះអាចដកខ្លួន ឬទៅសេវាកម្មផ្សេងបាន។ ចំពោះអ្នកប្រើប្រាស់ធម្មតា នៅតែអាចចូលទៅស្វែងរកព័ត៌មានលើ Wikipedia ដោយមិនគិតថ្លៃដដែល៕

ប្រភព៖ Wired ប្រែ​សម្រួល៖ រក្សា

មតិយោបល់