• 2021-11-30 02:02:07
  • ព័ត៌មាន

លេចសមត្ថភាពកាមេរ៉ា Galaxy S22/S22+ របស់លែនទាំង៣គ្រាប់

  • 2021-11-30 02:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមានដំណឹងចចាមអារ៉ាមពីកាមេរ៉ារបស់ Galaxy S22 និង S22+ ដែលត្រៀមនឹងប្រកាសចេញក្នុងពេលដ៏ខ្លីខាងមុខ។

ដំបូងចាប់ផ្ដើមពីលែនដើម ដែលលេចដំណឹងថានឹងប្រើសែនស័រ 50MP ទំហំ 1/1.57 inch ជាមួយនឹង 1.0 µm pixels និង f/1.8 aperture។ រីឯលែន telephoto ប្រើសែនស័រ 10MP មានទំហំ 1/3.94 inch មាន optical zoom 3x។

ងាកមកលែន ultra wide នឹងប្រើសែនស័រ 12MP ទំហំ 1/2.55 inch ជាមួយនឹង 1.4µm pixels និងមាន f/2.2 aperture។

រីឯកាមេរ៉ាមុខវិញ S22 series នឹងប្រើលែនដូចនឹង S21/S21+ ដែលជាសែនស័រ 10MP ទំហំ 1/3.24 inch ជាមួយនឹង 1.22µm និង f/2.2 aperture។

យ៉ាងណានេះជាដំណឹងចចាមអារ៉ាមមួយចំនួន ដោយឡែកដំណឹងពិតប្រាកដ យើងនឹងរង់ចាំតាមដានបន្តទៀត៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់