/Inter30/61a57fb6a5e0b_1638236040_medium.jpg)
- 2021-11-30 01:39:56
- ហាងឆេងផលិតផល
តម្លៃល្មមទិញអត់? Honda Scoopy Smart Key ស៊េរីឆ្នាំ២០២២ កំពុងលក់តាមហាង
- 2021-11-30 01:39:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃល្មមទិញអត់? Honda Scoopy Smart Key ស៊េរីឆ្នាំ២០២២ កំពុងលក់តាមហាង
ចន្លោះមិនឃើញ
Honda Scoopy ស៊េរីឆ្នាំ២០២២ បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ ជាមួយរូបរាងកាន់តែទាក់ទាញជាស៊េរីមុន ជាមួយការរចនាតែមថ្មី ប្លែក និងមានពណ៌ស្រស់ស្អាតមើលទៅកាន់តែមានភាពលេចធ្លោ។
Honda Scoopy ស៊េរីថ្មីនេះ ប្រើសោ Smart Key និងបំពាក់ចង្កៀង LED មូលធំដ៏ទំនើបចំកណ្តាលនៃភ្លើងស៊ីញ៉ូទាំងពីរ។ ក្នុងកញ្ចក់កុងទ័រ បង្ហាញព័ត៌មានដល់អ្នកបើកបរដូចជា កម្រិតសាំង នាឡិកា ចម្ងាយបើកបរ ការប្តូរប្រេងម៉ាស៊ីន និងសញ្ញាបង្ហាញពីការប្រើ Idling Stop ជាដើម។ Scoopy ស៊េរីឆ្នាំ២០២២ មាន៣ម៉ូដែលរបស់ក្រុមហ៊ុន Honda រួមមាន Urban, prestige និង Club12 ត្រូវបានដាក់លក់ជាផ្លូវការហើយក្នុងប្រទេសថៃ ដោយរក្សារូបរាងដដែល តែខុសគ្នាលើការឌីហ្សាញតែម និងពណ៌បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២១។
នៅតែមានទីផ្សារមិនចាញ់ម៉ូតូស៊េរីផ្សេងឡើយ Honda Scoopy ឆ្នាំ២០២២ កំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា។ តាមការសាកសួរនៅតាមហាងមួយចំនួននៅភ្នំពេញ ដែលបានមកដល់ជាច្រើនហើយ ចំពោះតម្លៃវិម៉ុដែល Honda Scoopy CLUB-12 ស៊េរីឆ្នាំ២០២២ ដាក់លក់ខ្ទង់ ២ ៧០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។
ម៉ូតូ Scoopy ស៊េរីឆ្នាំ២០២២ មានឃ្លុប២ ក្រោមដៃចង្កូត ដោយឃ្លុបមួយមានរន្ធ USB ។ ចំណែកឃ្លុបខាងក្រោមកែប គឺធំទូលាយ ចំណុះ ១៥,៤លីត្រ អាចដាក់មួកសុវត្ថិភាពបាន១។ វាប្រើប្រាស់ម៉ាស៊ីន eSP កម្លាំង ១១០សេសេ ដោយភ្ជាប់មកជាមួយប្រព័ន្ធប៊ិចសាំង PGM-FI ក្នុងនោះកម្រិតស៊ីសាំងគឺ ១លីត្រ ជិះបាន ៥៥,៦គីឡូម៉ែត្រ៕