• 2021-11-29 07:40:09
  • ព័ត៌មាន

រថយន្ត៥ម៉ូដែលស៊េរីឆ្នាំ២០២១ ដែលពេញ​និយម​បំផុត​នៅថៃ ក្នុងនោះក៏មានឡានចិនដែរ

  • 2021-11-29 07:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ Sanook Auto របស់​ប្រទេសថៃ បាន​ចាត់ថ្នាក់​នូវរថយន្ត​ដែលទទួលបានការពេញ​និយម​ជាងគេ​បំផុត​ក្នុងប្រទេសនេះ នៅឆ្នាំ២០២១។ អ្វីដែល​គួរឱ្យកត់សម្គាល់​ ក្នុងចំណោម​រថយន្ត Top 5 នេះក៏មាន​រថយន្ត​ក្រុមហ៊ុនចិនផងដែរ។

១. រថយន្ត Honda City Hatchback៖ ប្រើម៉ាស៊ីន​សាំង​ទាក់បូចំណុះ ១,០លីត្រ ផលិតបាន​កម្លាំង ១២២សេះ និងកម្លាំងរមួល ១៧៣ញូ៊វតុនម៉ែត្រ។ វាមានតម្លៃចាប់ពី ១៧ ០០០ដុល្លារអាមេរិកឡើងទៅ។

២. រថយន្ត MG 5៖ ប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ផលិតបាន​កម្លាំង ១១២សេះ និង​កម្លាំងរមួល ១៥០ញូ៊វតុនម៉ែត្រ។ វាមាន​តម្លៃ​ចាប់ពី ១៦ ០០០ដុល្លារអាមេរិក​ឡើងទៅ។

៣. រថយន្តចិន ORA Good Cat៖ ជាប្រភេទ​រថយន្តអគ្គិសនី​ដែល​អាគុយវា​ជាប្រភេទ Lithium-ion Phosphate ផ្ទុកភ្លើងបាន ៤៧,៨គីឡូវ៉ាត់ម៉ោង ហើយពេលសាកភ្លើងពេញម្តង​អាច​បើកបរដល់ចម្ងាយ ៥០០គីឡូម៉ែត្រ ជាមួយម៉ូទ័រអគ្គិសនី​កម្លាំង ១៤៣សេះ។ វាមានតម្លៃចាប់ពី ២៩ ០០០ដុល្លារអាមេរិក​ឡើងទៅ។

៤. រថយន្ត Honda Civic៖ ប្រើម៉ាស៊ីនទាក់បូចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៧៨សេះ ដោយភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព​ Sensing របស់​ Honda ផ្ទាល់តែម្តង។ វាមាន​តម្លៃចាប់ពី ២៨ ៥០០ដុល្លារឡើងទៅ។

៥. រថយន្ត Isuzu D-Max៖ ប្រើម៉ាស៊ីនម៉ាស៊ូតទាក់បូចំណុះ ៣,០លីត្រ ផលិត​បាន​កម្លាំង ១៨៧សេះ និងកម្លាំងរមួល ៤៥០ញូ៊វតុនម៉ែត្រ។ វាមានតម្លៃចាប់ពី ១៥ ០០០ដុល្លារអាមេរិក​ឡើងទៅ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ សំភី

មតិយោបល់