• 2021-11-29 03:58:08
  • ផលិតផលថ្មី

ឃើញ​កាន់តែច្បាស់ថា នាឡិកាវៃឆ្លាត​ជំនាន់ទី២ របស់ VIVO អាច​ប្រើ e-SIM បាន

  • 2021-11-29 03:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ចេញ​លក់​នាឡិកាវៃឆ្លាត​ជំនាន់ទី១ ដ៏ជោគជ័យ​កាលពីឆ្នាំមុន ក្រុមហ៊ុន VIVO ត្រូវគេ​រំពឹងថា​នឹង​បញ្ចេញនាឡិកាជំនាន់ទី២ នាពេលឆាប់ៗខាងមុខ ពោលគឺ​មានឈ្មោះថា VIVO Watch 2។

តាមរយៈ​រូបភាព render ដែល​បាន​លេចធ្លាយ​នៅលើ​បណ្តាញ​អនឡាញ បង្ហាញ​នូវរូបនាឡិកា Watch 2 នេះ​ចំនួន ៣គ្រឿងដាក់ទន្ទឹមគ្នា ដែលមានមុខងារប្រើច្រើន។ ក្នុងនោះ​រូបនាឡិកាកណ្តាល បង្ហាញ​ពីការ​ប្រើប្រាស់សេនស័រវាស់ចង្វាក់បេះដូង, GPS និងការ​រាប់ជំហាន។

អ្វីដែលគេចាប់អារម្មណ៍បំផុតនោះ រូបនាឡិកានៅខាងស្តាំ ដែលឃើញ​ថាអាចខលបាន ពោលគឺ​វាស្របគ្នា​នឹង​របាយការណ៍លេចធ្លាយ​កាលពីខែកញ្ញា ថានាឡិកា​ថ្មីរបស់ VIVO គាំទ្រ Bluetooth 5.1 និង​អាចប្រើ e-SIM ភ្ជាប់អ៊ីនធើណែត 4G LTE បានទៀតផង។

យ៉ាងណាមិញ ការឌីហ្សាញ VIVO Watch 2 គឺ​ដូចទៅហ្នឹងស៊េរីមុនដែរ ប៉ុន្តែវាបំពាក់ថ្ម​ទំហំ 501 mAh ដែលធំជាងមុន ២ដង។ នាឡិកានេះ នឹងមានជម្រើស​ខ្សែស្បែក និងស៊ីលីកូន ប៉ុន្តែគេមិនដឹងថា​ វាមានតម្លៃប៉ុន្មាន​ឡើយ៕

ប្រភព៖ Gizchina ប្រែ​សម្រួល៖ សំភី

មតិយោបល់