• 2021-11-28 01:59:00
  • ព័ត៌មាន

OPPO A95 តម្លៃ $២៩៩ លក់ដាច់ខ្លាំង បន្ទាប់ពី OPPO បានប្រកាសបើកលក់ថ្ងៃដំបូង (First Sale)

  • 2021-11-28 01:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកទាំងអស់គ្នា! មានលុយត្រឹម $៣០០តើគួរសម្រេចចិត្តទិញស្មាតហ្វូនស៊េរីណា? ហើយគួរមើលលើលក្ខណៈសម្បត្តិអ្វីខ្លះនៅលើស្មាតហ្វូនក្រោម $៣០០? ហើយបច្ចុប្បន្នតើទូរស័ព្ទក្រោម $៣០០ ម៉ូដែលមួយណាដែលមានភាពលេចធ្លោ និងស៊ីវិល័យជាងគេនៅពេលចាប់កាន់លើដៃ?

កាលពីថ្មីៗក្តៅៗ OPPO ទើបនឹងសម្ពោធនូវស្មាតហ្វូន OPPO A95 ស៊េរីថ្មីតាមប្រព័ន្ធអនឡាញលើផេគហ្វ៊េសប៊ុកផ្លូវការ ដោយ លាតត្រដាងគ្មានចន្លោះអំពីលក្ខណៈពិសេសៗ និងបច្ចេកវិទ្យាទំនើបៗ ដែលជាតម្រូវការដ៏ចាំបាច់សម្រាប់អតិថិជនសម័យថ្មី ព្រមទាំងបានប្រកាសពីតម្លៃរបស់ស្មាតហ្វូនមួយនេះជាផ្លូវការនៅលើទីផ្សារស្រុកខ្មែរផងដែរ។

ក្នុងនោះផងដែរ សម្រាប់អតិថិជនដែលទិញស្មាតហ្វូន OPPO A95 ស៊េរីថ្មីតម្លៃត្រឹមតែ $២៩៩ បន្ទាប់ពីចប់ការកក់ទុកមុន (Pre-order) ពោលគឺចាប់ពីថ្ងៃនេះតទៅក៏នឹងទទួលបានកាដូជាច្រើនដូចជា៖ កាតាបស្ពាយក្រោយ (តម្លៃ $២៥) និងស៊ីម Silver (តម្លៃ $១២៩) ភ្ជាប់គម្រោង Smart ធំហ្មង៎ ១២ សប្តាហ៍។

បើក្រឡេកបកក្រោយបន្ទាប់ពី OPPO បានប្រកាសបើក Blind order និង Pre-order លើស្មាតហ្វូន OPPO A95 អស់រយៈពេលជាង 1 សប្តាហ៍រួចមក ធ្វើឲ្យទូរស័ព្ទស៊េរីថ្មីនេះលេចមុខមាត់យ៉ាងកក្រើក និងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកគាំទ្រ OPPO A Series ដែលបានទន្ទឹងរង់ចាំអស់ជាច្រើនខែមកនេះ។

លោកអ្នកឆ្ងល់អត់! មូលហេតុអ្វីបណ្តាលឲ្យ OPPO A95 តម្លៃក្រោម $៣០០កក្រើកផ្អើលទីផ្សារស្រុកខ្មែរ? ហើយមូលហេតុអ្វីដែលអ្នកគួរសម្រេចទិញស្មាតហ្វូនស៊េរីថ្មីនេះ?

• OPPO A95 បំពាក់ដោយថាមពលថ្មទំហំធំ 5000mAh ជាមួយនឹងកម្លាំងបញ្ចូលថ្មល្បឿនលឿន 33W។

• OPPO A95 អាចបន្ថែមទំហំ RAM រហូតដល់ទៅ 5GB ធ្វើឲ្យ RAM សរុប 13GB ដែលជម្រុញឲ្យដំណើរការអូសបញ្ជាប្រកបដោយភាពលឿនរលូន មិនទាក់ មិនគាំង។

• OPPO A95 បំពាក់ដោយអេក្រង់ទម្លុះ AMOLED ធំទូលាយ ជាមួយនឹងកម្រិតបង្ហាញ FHD+ ធ្វើឲ្យការទស្សនាភ្លឺច្បាស់ម៉ត់ ត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែក។

• OPPO A95 ឌីហ្សាញជាមួយទម្ងន់ស្រាល និងស្តើងជាងគេងាយស្រួលចាប់កាន់ ពិសេសគឺរចនាប័ទ្មបែប OPPO Glow កាន់តែបង្កើនភាពលេចធ្លោ និងទាន់សម័យឈ្នះអស់គេឯង។

• OPPO A95 បំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 662 ដែលដំណើរការឲ្យម៉ាស៊ីនទូរស័ព្ទលោកអ្នកកាន់តែមានភាពរលូន ដោយគ្មានភាពរអាក់រអួលឡើយ។

ដូចនេះ មិនគួររំលងឲ្យស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ លក្ខណៈពិសេសៗ និងជាស៊េរីចុងក្រោយគេបង្អស់នេះអស់ស្តុកទាន់ សូមប្រិយមិត្តអតិថិជនប្រញាប់រួសរាន់ទៅទិញ OPPO A95 តម្លៃត្រឹមតែ $២៩៩ នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដែលមានផ្លាក OPPO ទូទាំងប្រទេស ឬសម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ផេគហ៊្វេសប៊ុកផ្លូវការរបស់ OPPO ផ្ទាល់តែម្តង៕

អត្ថបទ៖ In Sopheng

មតិយោបល់