• 2021-11-26 07:18:19
  • ផលិតផលថ្មី

កូនឡានចិនថ្មី សាកភ្លើង​ពេញម្តង​បើក​ដល់បាត់ដំបង តម្លៃ ៧ពាន់ដុល្លារ

  • 2021-11-26 07:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនចិន SAIC និង General Motors បាន​រួមគ្នា​បញ្ចេញ​កូន​រថយន្តអគ្គិសនី​ថ្មីដែល​ដាក់​លក់​ក្រោមឈ្មោះ​ក្រុមហ៊ុន Wuling។ រថយន្តនេះ គឺ​ជាកំណែប្រែថ្មី​ពីលើរថយន្ត Wuling Hongguang Mini EV ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង​ក្នុងទីផ្សារ​ប្រទេស​ចិនរួចមកហើយ។

អ្វីដែលពិសេស​ជាងរថយន្ត Mini EV ដទៃនោះ រថយន្តថ្មីនេះគឺ​បំពាក់ថាមពលអគ្គិសនី​ធំជាងមុន ដែលអាច​ធ្វើដំណើរបានកាន់តែឆ្ងាយ ក្នុងនោះគឺ​សាកភ្លើងពេញម្តង អាច​បើកបាន​ចម្ងាយ ៣០៥គីឡូម៉ែត្រ (បើគិតពីភ្នំពេញ ទៅបាត់ដំបង មានចម្ងាយ ២៩១គីឡូម៉ែត្រ) ប៉ុន្តែ​ការសាកភ្លើង​ម្តងៗគឺប្រើពេលយូរណាស់ដល់ជាង ៤ម៉ោងឯណោះ។

កូន​រថយន្ត​ថ្មីនេះ មាន​ប្រវែង ២,៥ម៉ែត្រ ទទឹង ១,៥៣ម៉ែត្រ កម្ពស់ ១,៦២ម៉ែត្រ និង​មាន​គម្លាត​ពីកង់​មុខ​ទៅកង់ក្រោយ ១,៦ម៉ែត្រ។ វាបាន​បំពាក់​នូវមុខងារ​ជាច្រើន​ដូចជា battery heater និង smartphone app, សេនស័ររ៉ឺយែរចូលចត, ចង្កូតភ្លើង (ESP) និង​ប្រព័ន្ធ​វាស់​សម្ពាធខ្យល់​កង់​ជាដើម។

រថយន្ត Nano EV ថ្មីនេះ នឹង​ត្រូវដាក់​លក់​ក្នុងពេលឆាប់ៗនេះ ដែល​មាន option ចំនួន៣ តម្លៃចាប់ពី ៦៣០០ ដល់ ៨៣០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី

មតិយោបល់