• 2021-11-26 03:10:52
  • ផលិតផលថ្មី

MG ចេញ​ឡាន​អគ្គិសនីថ្មី សាកពេញ​ជិះបាន ៣៨០គ.ម តម្លៃជិត ៣ម៉ឺនដុល្លារ

  • 2021-11-26 03:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន MG បាន​ប្រកាស​ចេញលក់ជាផ្លូវការ​នូវរថយន្តម៉ូដែល EP Plus ឆ្នាំ​២០២២ ដើម្បី​ត្រៀម​ចូលរួម​ក្នុងសមរភូមិរថយន្តអគ្គិសនី ដែល​កំពុង​មានការពេញនិយម​កាន់តែខ្លាំងឡើង។

រថយន្ត​អគ្គិសនី​នេះ ត្រូវបាន​ឌីហ្សាញ​ឡើង​ដូច​នឹង​ម៉ូដែល EP ដែរ ប៉ុន្តែមាន​បន្ថែម​ដាក់ដែក​លើ​ដំបូលដែល​ផ្ទុក​ឥវ៉ាន់បាន​ដល់ ៧៥គីឡូក្រាម។ វាមាន​ប្រវែង ៤៥៤៤មម ទទឹង ១៨១៨មម កម្ពស់ ១៥៤៣មម និង​មាន​គម្លាត​ពីកង់ទៅកង់ក្រោយ ២៦៦៥មម។

រថយន្ត​ MG EP Plus បំពាក់​ចង្កៀងមុខ Halogen projector, ចង្កៀង​មុខ​ស្វ័យប្រវត្តិ, អំពូល LED daytime running light និង​ចង្កៀងស្តុបក្រោយជាប្រភេទ LED។

ផ្នែក​ខាងក្នុង​រថយន្ត គឺមាន​ពូកស្បែក ដៃចង្កូត​មានប៊ូតុង​សម្រាប់​ចុចបញ្ជា កុងទ័រឌីជីថល ៧អ៉ីញ ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៉ីញ ដែល​អាចភ្ជាប់ Apple CarPlay, កាមេរ៉ាមើលពេលរ៉ឺយែរ, ហ្រ្វាំងដៃ​ស្វ័យប្រវត្តិដែលមាន Auto Hold និង​ប្រព័ន្ធម៉ាស៊ីន​ត្រជាក់​ឌីជីថល។

ចំណែក​ប្រព័ន្ធសុវត្ថិភាព​ដែល​ត្រូវបាន​បំពាក់លើ​រថយន្តនេះ រួមមាន៖ ប្រព័ន្ធគ្រប់គ្រងលំនឹង (Stability Control), ប្រព័ន្ធគ្រប់គ្រងហ្វ្រាំង (cornering brake control), ប្រព័ន្ធ Traction Control ដែល​ជួយទប់រថយន្ត​មិនឱ្យរអិល, ប្រព័ន្ធជំនួយ​មិនឱ្យរថយន្តរអិលថយក្រោយ​ពេលឡើងចំណោត, ប្រព័ន្ធ​ឱ្យសញ្ញាអាសន្ន, ពោងសុវត្ថិភាព, និង​ប្រព័ន្ធហ្វ្រាំង ABS/EBD/EBA ជាដើម។

រថយន្ត MG EP Plus ឆ្នាំ​២០២២ បំពាក់​ម៉ូទ័រ​អគ្គិសនី Permanent Magnet Synchronous Motor ដែល​មានកម្លាំង ១៦៣សេះ និងកម្លាំងរមួល ២៦០ញូ៊វតុនម៉ែត្រ។ វាប្រើអាគុយប្រភេទ lithium-ion អាចផ្ទុកភ្លើងបាន​ ៥០,៣គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញម្តង អាចធ្វើដំណើរបានដល់ចម្ងាយ ៣៨០គីឡូម៉ែត្រ។

MG បាន​ដាក់លក់​រថយន្ត​នេះ​ក្នុងប្រទេសថៃ តម្លៃ ៩៨៨ ០០០បាត ឬប្រហែលជាង ២៩ ០០០ដុល្លារអាមេរិក៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ សំភី

មតិយោបល់