- 2021-11-25 06:33:48
- ផលិតផលថ្មី
ស្មាតហ្វូនដំបូងគេដែលបំពាក់កាមេរ៉ាទំហំដល់ 200MP អាចមិនមែនជា Samsung Xiaomi OPPO ឬ OnePlus នោះទេ
- 2021-11-25 06:33:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនដំបូងគេដែលបំពាក់កាមេរ៉ាទំហំដល់ 200MP អាចមិនមែនជា Samsung Xiaomi OPPO ឬ OnePlus នោះទេ
ចន្លោះមិនឃើញ
ស្មាតហ្វូនដំបូងគេដែលបំពាក់កាមេរ៉ាទំហំ 200MP អាចជាស្មាតហ្វូនរបស់ Motorola បន្ទាប់មកអាចជា Xiaomi និង Samsung។
តាមប្រភពពី Ice Universe បានទម្លាយឱ្យដឹងថា កាមេរ៉ាទំហំ 200MP នឹងត្រូវដាក់លើស្មាតហ្វូនត្រកូល Moto បន្ទាប់មក Xiaomi នៅពាក់កណ្តាលឆមាសទី២ ឆ្នាំក្រោយ និង Samsung នៅឆ្នាំ២០២៣។
គួររំលឹកថា កាលពីខែកញ្ញាកន្លងទៅ Samsung បានប្រកាសចេញនូវសេនស័រកាមេរ៉ា 200MP សម្រាប់ដាក់នៅលើស្មាតហ្វូន ប៉ុន្តែក្រុមហ៊ុនកូរ៉េនេះមិនប្រញាប់ដាក់វានៅលើ Flagship ឆ្នាំ២០២២ របស់ខ្លួន ដូចជា Galaxy S22 Ultra ឡើយ ដោយអាចនឹងដាក់លើ Galaxy S23 ដែលនឹងចេញនៅឆ្នាំ២០២៣។
យ៉ាងណាមិញ គេមិនដឹងច្បាស់ទេថា តើ Motorola នឹងដាក់សេនស័រកាមេរ៉ានេះនៅលើ Moto Edge X ឬយ៉ាងណានោះទេ ដែលត្រូវគេអះអាងថា ស្មាតហ្វូននេះនឹងបំពាក់ឈីបជំនាន់ក្រោយរបស់ Qualcomm ហៅថា Snadragon 8 Gen1 និងមានកាមេរ៉ា៣គ្រាប់នៅខាងក្រោយ។
គួរដឹងថា សេនស័រកាមេរ៉ា 200MP នេះ ត្រូវបាន Samsung ហៅថា ISOCELL HP1 ដោយវាអាចធ្វើឱ្យស្មាតហ្វូនមានសមត្ថភាពថតវីដេអូ 8K កម្រិត 30fps ឬវីដេអូ 4K កម្រិត 120fps និង FHD កម្រិត 240fps។ ក្រុមហ៊ុនអះអាងថា សេនស័រកាមេរ៉ានេះ អាចថតច្បាស់លម្អិតនូវវត្ថុដែលភ្នែកមនុស្សមិនអាចមើលឃើញដល់៕