- 2021-11-25 06:16:08
- ព័ត៌មាន
Prius Prime ឆ្នាំ២០១៧ លក់នៅខ្មែរជាង ៤ម៉ឺនដុល្លារ ចុះតម្លៃនាំចូលអស់ប៉ុន្មាន?
- 2021-11-25 06:16:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Prius Prime ឆ្នាំ២០១៧ លក់នៅខ្មែរជាង ៤ម៉ឺនដុល្លារ ចុះតម្លៃនាំចូលអស់ប៉ុន្មាន?
ចន្លោះមិនឃើញ
រថយន្តប្រភេទ Hybrid កាន់តែមានភាពពេញនិយមពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជា ដោយសារវាជួយសន្សំសំចៃ ងាយស្រួលប្រើប្រាស់ តួយ៉ាងដូចជារថយន្ត Prius ជាដើមក៏កំពុងមានការប្រើប្រាស់យ៉ាងផងដែរ។
ងាកមកតម្លៃនាំចូលវិញសម្រាប់រថយន្ត Prius Prime Premium ស៊េរីឆ្នាំ២០១៧ មួយគ្រឿងក៏អស់ច្រើនដែរ មុនពេលមកដល់ទីផ្សារនៅខ្មែរ និងបានដាក់លក់តម្លៃថ្លៃគួរសមសម្រាប់ទីផ្សារប្រទេសកម្ពុជានេះ នៅតែមានអ្នកទិញជិះជាច្រើន។ តាមប្រភពពី Auto US Direct Cambodia បានបង្ហាញពីតម្លៃនាំចូលឡាន Prius Prime Premium ស៊េរីឆ្នាំ២០១៧ ដូចខាងក្រោម៖
ដូចនេះសម្រាប់តម្លៃសរុបទាំងអស់របស់ឡាន Prius Prime Premium ស៊េរីឆ្នាំ២០១៧ មានតម្លៃខ្ទង់ ៤ ២៣៥៧ដុល្លារ។
#ចំណាំ៖ តម្លៃនេះនៅមិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ ទៅ ១ ០០០ដុល្លារ និងមិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបេីមាន)។
Prius Prime ឆ្នាំ ២០១៧ ដំណើរការដោយម៉ាស៊ីនស៊ីឡាំង ៤ ចំណុះ ១,៨ លីត្រ កម្លាំង ៩៥ សេះ ល្បឿនអតិបរមា ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង, ទំនាយកង់មុខ, ប្រើប្រអប់លេខស្វ័យប្រវត្តិតតង់ (CVT), ប្រព័ន្ធហ្រ្វាំងចាប់មិនរេឡាន (ABS) រថយន្តនេះពាក់កណ្ដាលអគ្គិសនី (Hybrid) ម៉ូដែល Prius Prime ឆ្នាំ ២០១៧ ដែលមានរូបរាងដ៏ទាក់ទាញ អមនឹងបច្ចេកវិទ្យាទំនើបៗ ជាពិសេសសមត្ថភាពសន្សំសំចៃ បើកបរបានជាង ២០ គីឡូម៉ែត្រស៊ីសាំងតែ ១ លីត្រ៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕
រូបភាព៖ Auto US Direct Cambodia