- 2021-11-25 02:12:41
- ផលិតផលថ្មី
XPeng ចេញឡានថ្មី សាកភ្លើង ៥នាទី បើកបាន ២០០គ.ម និងមានប្រព័ន្ធថ្មី Xpilot 4.0 ប្រជែង Autopilot របស់ Tesla
- 2021-11-25 02:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
XPeng ចេញឡានថ្មី សាកភ្លើង ៥នាទី បើកបាន ២០០គ.ម និងមានប្រព័ន្ធថ្មី Xpilot 4.0 ប្រជែង Autopilot របស់ Tesla
ចន្លោះមិនឃើញ
ខណៈដែលបណ្តាក្រុមហ៊ុនរថយន្តចិន បានបញ្ចេញរថយន្តស៊េរីថ្មីរបស់ខ្លួន ក្នុងពិព័រណ៌ Guangzhou Auto Show កាលពីសប្តាហ៍មុន ក្រុមហ៊ុន Xpeng ក៏បានបង្ហាញរថយន្តអគ្គិសនីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងផងដែរ គឺជាម៉ូដែល G9 ដែលផ្តោតសំខាន់លើការសាកភ្លើងលឿន ហើយធ្វើដំណើរបានឆ្ងាយ ពោលគឺផលិតឡើងជាពិសេសសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
រថយន្ត XPeng G9 នេះ មិនត្រូវបានបញ្ជាក់លម្អិតអំពីទំហំម៉ាស៊ីនឡើយ ដោយគ្រាន់តែទម្លាយឱ្យដឹងថា វាប្រើម៉ាស៊ីនថ្មី XPower 3.0 និងមានបច្ចេកវិទ្យាសាកភ្លើង ៨០០វ៉ុល ពោលគឺសាក ៥នាទី អាចបើកបរបានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ។
ក្រុមហ៊ុន XPeng បានហៅរថយន្តនេះថាជា «កំពូល SUV ដ៏វៃឆ្លាត» ដែលចង់សំដៅលើប្រព័ន្ធបើកបរស្វ័យប្រវត្តិ។ រថយន្ត G9 ជារថយន្តដំបូងរបស់ XPeng ដែលបំពាក់ប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិជំនាន់ទី៤ Xpilot 4.0 ធ្វើឱ្យវាក្លាយជាគូប្រជែងថ្មីទៀតលើ Autopilot របស់ក្រុមហ៊ុន Tesla។
Xpilot 4.0 ជាប្រព័ន្ធដំបូងដែលអាចឱ្យរថយន្តបើកបរស្វ័យដោយភាពវៃឆ្លាតក្នុងគ្រប់ស្ថានភាពផ្លូវចាប់ផ្តើមពីការបើកបរ រហូតដល់ការចូលចត។ ទន្ទឹមនឹងនេះ រថយន្តអគ្គិសនី G9 បំពាក់ជាមួយប្រព័ន្ធសេនស័រ Lidar ដែលប្រើឡាសែ៊ក្នុងការបង្កើតជា 3D map នៅជុំវិញរថយន្ត ដែលមានសារៈសំខាន់បំផុតដល់ការបើកបរស្វ័យប្រវត្តិ។ យ៉ាងណាមិញ បច្ចេកវិទ្យានេះ បន្តស្ថិតក្នុងជាប្រព័ន្ធគំរូនៅឡើយ មិនទាន់ប្រើប្រាស់ជាផ្លូវការជាក់ស្តែងនោះទេ។
ក្រុមហ៊ុន Xpeng នឹងដាក់លក់រថយន្ត G9 នៅក្នុងប្រទេសចិន នាចុងឆ្នាំ២០២២ ហើយគ្រោងវាយលុកចូលទីផ្សារអឺរ៉ុប ដើម្បីប្រជែងជាមួយ Tesla Model Y និង Model 3 ប៉ុន្តែមិនបានបញ្ជាក់អំពីតម្លៃរថយន្តនេះឡើយ៕