- 2021-11-24 06:04:18
- ព័ត៌មាន
តិចនិចបង្កើនសុវត្ថិភាពទ្វេដង ពេលប្រើកម្មវិធី Telegram ទាំង Android និង iOS
- 2021-11-24 06:04:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិចបង្កើនសុវត្ថិភាពទ្វេដង ពេលប្រើកម្មវិធី Telegram ទាំង Android និង iOS
ចន្លោះមិនឃើញ
ដើម្បីបង្កើនបន្ថែមនូវសុវត្ថិភាពលើគណនី Telegram របស់អ្នកឱ្យកាន់តែរឹងមាំ មានវិធីច្រើន ប៉ុន្តែអ្នកជំនាញបានណែនាំឲ្យអ្នករើសយកវិធីមួយគឺ កំណត់លក្ខខណ្ឌត្រួតពិនិត្យ ២ ជំហាន ក្នុងការចូលប្រើប្រាស់ Telegram ដែលពាក្យបច្ចេកទេសហៅថា «2 Factors Authentication (អក្សរកាត់ 2FA)»។
១) ត្រូវមានការយកចិត្តទុកដាក់ក្នុងការចងចាំ ឬ រក្សាពាក្យសម្ងាត់ដែលបានកំណត់សម្រាប់ 2FA ឱ្យមានសុវត្ថិភាពសម្រាប់ផ្ទាល់ខ្លួន
២) ត្រង់ចំណុច Password Hint មានន័យថា ជាអក្សរសម្គាល់សម្រាប់ជំនួយដល់ការចងចាំនូវពាក្យសម្ងាត់ដែលកំណត់ក្នុង 2FA អ្នកមិនគួរដាក់នោះទេព្រោះអាចជាជំនួយសម្រាប់អ្នកលួចពាក្យសម្ងាត់ផងដែរ។ ចំណុចនេះត្រូវតែប្រាកដថា លេខនិងអក្សរពិបាកក្នុងការទស្សន៍ទាយ
៣) បើថ្ងៃនេះអ្នកមិនយកចិត្តទុកដាក់អំពីសុវត្ថិភាពលើប្រព័ន្ធឌីជីថល ថ្ងៃណាមួយអ្នកនឹងជួបបញ្ហាដែលបង្កដោយក្រុម Hacker ។
សូមអនុវត្តតាមរបៀបកំណត់គណនី Telegram ប្រើប្រាស់លើម៉ាស៊ីនកុំព្យូទ័រទូរសព្ទដៃ Android និង iOS ដូចខាងក្រោម៖
រូបភាពដោយ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន-MEF's ITD