• 2021-11-24 03:18:51
  • ផលិតផលថ្មី

HONDA PCX ស៊េរីថ្មី! រចនាជាមួយប្រណិតភាពឥតខ្ចោះ ចេញលក់ជាផ្លូវការថ្ងៃនេះហើយ

  • 2021-11-24 03:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ​ជាក្រុមហ៊ុនតែមួយ​គត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូ​ម៉ាកហុងដា ​និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេ​ប្រចាំនៅ​ប្រទេស​កម្ពុជា។

ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន​ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមហ៊ុន បាន​​ដាក់លក់ជាផ្លូវការម៉ូតូ HONDA PCX​ ស៊េរីថ្មី ក្រោមគំនិត THE EXCEPTIONAL CLASS ​បង្ហាញ​ពីកិត្យានុភាព​នៃភាពប្រណិត ទំនើបឥតខ្ចោះអនុភាពខ្លាំងលើសលប់ ដោយម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ របស់ហុងដា ប្រព័ន្ធម៉ាស៊ីនបំពាក់នូវ ស៊ូប៉ាប់ 4 តង់ ជាមួយប្រព័ន្ធបាញ់ប្រេង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូនជួយកាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាន និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ។

FULL SHARP LED HEADLIGHT

ចង្កៀងមុខ LED ! ភ្លឺច្បាស់ល្អ ទំនើបជាមួយនឹងការរចនាបែប Horizontal Lines សាកសមបំផុត​ជាមួយ PCX ស៊េរីថ្មី

FULL DIGITAL SPEEDOMETER

FULL DIGITAL SPEEDOMETER រចនា ល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចបង្ហាញច្បាស់ល្អពីដំណើរការគ្រប់មុខងារ។

Honda SMART KEY/Honda SMART CONTROLLER

កាន់តែទំនើបទាន់សម័យជាមួយ ការបញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃ ជួយបង្កើនសុវត្ថិភាពទ្វេរដង។

USB TYPE-C SOCKET

ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួលជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក និងរក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់​ពេល​វេលា​និងគ្រប់ទីកន្លែង។

LUGGAGE BOX WITH SEAT STOPPER

អស់បារម្ភពីកន្លែងដាក់សម្ភារៈ ចំណុះដល់ទៅ ៣០លីត្រ ឬអាចទុកមួកសុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូកាន់តែងាយស្រួល។

X-SHAPE LED TAIL LIGHT

ភ្លើងកន្ទុយក្រោយថ្មី! រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លឺភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ New PCX។

កាន់តែពិសេស​នោះគឺHONDA PCX​ ស៊េរីថ្មី មាន៣ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ស និង ពណ៌ខៀវ។សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូទាន់សម័យ ជាមួយបច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង HONDA PCX​ ស៊េរីថ្មី គឺពិតជាជំរើសដ៏សាកសមបំផុតសម្រាប់លោកអ្នក។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖

មតិយោបល់