• 2021-11-24 02:24:25
  • ផលិតផលថ្មី

vivo V23e 5G ប្រើកាមេរ៉ា៣គ្រាប់ ថ្មធំ ទំហំផ្ទុកធំ តម្លៃត្រឹម ៣៩២ដុល្លារ

  • 2021-11-24 02:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo ទើបបញ្ចេញ V23e 5G នៅប្រទេសថៃ បំពាក់ឈីប Dimensity 810 ប្រើអេក្រង់ OLED ប្រើកាមេរ៉ាបញ្ឈរ មានតម្លៃប្រមាណ ៣៩២ដុល្លារ។

vivo V23e 5G ប្រើអេក្រង់ទំហំ ៦,៤៤ ឆកដំណក់ទឹក ផ្ទុកកាមេរ៉ា Selfie ទំហំ 44MP។

កាមេរ៉ាក្រោម ទំហំ 50MP f/1.8 ជាលែនដើម និង លែន ultrawide ទំហំ 8MP f/2.2 លែនទី៣ជាប្រភេទ macro ទំហំ 2MP f/2.4។

ទូរសព្ទនេះមានទំហំថ្ម ៤០៥០មីលីអំពែម៉ោង ទ្រទ្រង់សាកល្បឿនលឿន 44W មានដុំសាកក្នុងប្រអប់ស្រាប់ និងដំណើរការដោយ FunTouch OS 12 លើ Android 11។

vivo V23e 5G មាន 8GB RAM និងទំហំផ្ទុក 128GB។ លើគេហទំព័រ vivo ផ្ទាល់ គេដាក់លក់វាតម្លៃ ១២៩៩៩បាត ឬស្មើនឹង ៣៩២ដុល្លារ។ វាមានពីរពណ៌ គឺខ្មៅ និង Sunshine Coast ផ្ទៃមេឃលាយផ្កាឈូក៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់