• 2021-11-23 10:19:18
  • ព័ត៌មាន

ក្រសួងផ្តល់អាហារូបករណ៍រៀនជំនាញបច្ចេកទេសមានទាំងជួសជុលរថយន្ត អគ្គិសនី និងច្រើនទៀត

  • 2021-11-23 10:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនតាមប្រភេទនៃកម្រិតសិក្សានីមួយៗ ឱ្យទទួលអាហារូបករណ៍ចូលរៀនតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ក្នុងនោះមាន មុខរបរ និងជំនាញដូចជា៖ ជួសជុលរថយន្ត ប្រព័ន្ធភ្លើង អគ្គិសនី ទូរគមនាគមន៍ និងជំនាញជាច្រើនទៀត។

អាហារូបករណ៍នេះផ្តល់ជូនចំនួន ២០១៦៨ កន្លែងដើម្បីឲ្យចូលរៀនទៅតាមកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈនិមួយៗ។

-ដាក់ពាក្យ៖ ទៅយកនិងដាក់ពាក្យនៅគ្រឹះស្ថានដែលចង់សិក្សា

-ផុតកំណត់៖ ទៅតាមគ្រឹះស្ថាននីមួយៗ

-ព័ត៌មានលម្អិត៖ bit.ly/scholarCam

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី