- 2021-11-23 02:58:59
- ព័ត៌មាន
តម្លៃហ៊ុន Apple របើកកំណត់ត្រាតម្លៃ ព្រោះគម្រោងដ៏ធំនាឆ្នាំ២០២៥
- 2021-11-23 02:58:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃហ៊ុន Apple របើកកំណត់ត្រាតម្លៃ ព្រោះគម្រោងដ៏ធំនាឆ្នាំ២០២៥
ចន្លោះមិនឃើញ
ភាគហ៊ុន Apple បានបំបែកកំណត់ត្រាតម្លៃខ្ពស់បំផុតមិនធ្លាប់ ខ្ពស់ជាងកាលពី Apple បញ្ចេញកំពូលទូរសព្ទ iPhone ទៅទៀត ដោយគិតត្រឹមថ្ងៃបិទផ្សារទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ភាគហ៊ុនរបស់យក្សបច្ចេកវិទ្យាអាមេរិចនេះ មានតម្លៃដល់ទៅ ១៦១,០២ដុល្លារ ក្នុងមួយហ៊ុន។ នេះបើយោងទៅតាម សន្ទស្សន៍ផ្សារភាគហ៊ុន NASDAQ: AAPL។
ហេតុផលស្នូលដែលរុញតម្លៃភាគហ៊ុន Apple បណ្ដាលមកពី ដំណឹងចចាមអារ៉ាមថ្មីៗពី បណ្ដាញសារព័ត៌មានសេដ្ឋកិច្ចដ៏ល្បី Bloomberg ដោយបានរាយការណ៍ថា Apple កំពុងតែរចនាឡានអគ្គិសនី និងមានបំណងផលិតឡានបើកបរដោយស្វ័យប្រវត្តិដ៏ពេញលេញដែលក្រុមហ៊ុនដទៃពិបាកសម្រេចបាន។
អ្នកវិនិយោគគិន (អ្នកជួញដូរភាគហ៊ុន) ហាក់មិនមានការងឿងឆ្ងល់ទេ ឬក៏សង្ស័យអីច្រើនពី Apple ដែលនឹងហក់ចូលទៅទីផ្សាររថយន្តអគ្គិសនីនោះទេ គឺពួកគេមានការជឿជាក់ខ្លាំងទៅលើក្រុមហ៊ុនមួយនេះ។
ប៉ុន្ដែយ៉ាងណាក៏ដោយ គម្រោងដ៏ធំនេះ វាមិនទាន់សម្រេចបានភ្លាមៗនោះទេ ដែលមានការរំពឹងទុកថានឹងសម្រេចបាន នាឆ្នាំ២០២៥ ខាងមុខ៕