• 2021-11-23 02:46:12
  • ព័ត៌មាន

វីដេអូ Rolls-Royce ផលិតបានយន្តហោះ Aircraft អគ្គិសនីសុទ្ធលឿនដាច់គេលើលោក

  • 2021-11-23 02:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ Rolls-Royce សាកល្បងជោគជ័យនូវយន្តហោះ Aircraft ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ ឈ្មោះថា «Spirit of Innovation» ក្នុង​រយៈកម្ពស់ ៣០០០ ម៉ែត្រត្រឹមតែ ៦០ វិនាទីសម្រេចបានល្បឿនលឿនបំផុត ៦២៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

យន្តហោះ Aircraft នេះប្រើម៉ូទ័រអគ្គិសនីកម្លាំង ៤០០គីឡូវ៉ាត់គឺជាកម្លាំងខ្លាំងជាងគេក្នុងចំណោមប្រភេទយន្តហោះ aircraft ដទៃទៀត។

យន្តហោះនេះផលិតដោយក្រុមអ្នកជំនាញគ្រឿងយន្ត Rolls-Royce និងវិទ្យាស្ថានបច្ចេកទេស Aerospace សាកល្បងហោះក្នុងព្រលានយន្តហោះ MoD Boscombe អតីតបន្ទាយទាហានអង់គ្លេសកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២១ កន្លងទៅ។

បើធៀបគ្នាទៅនឹងយន្តហោះនៃក្រុមហ៊ុន Siemens eAircraft ធ្លាប់ហោះសាកឆ្នាំ ២០១៧។ Aircraft អគ្គិសនីសុទ្ធរបស់ Rolls-Royce ខាងលើលឿនជាងដល់ទៅ ២១៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក Phill O'Dell គឺជាប្រធានគ្រប់គ្រងផ្នែក Flight operations បង្ហាញការភ្ញាក់ផ្អើលថា៖ «ក្នុងមួយអាជីពរបស់ខ្ញុំបើកសាកល្បងយន្តហោះសឹងតែគ្រប់ប្រភេទហើយ តែមិននឹកស្មានថា សមិទ្ធិផលផលិតយន្តហោះអគ្គិសនីសុទ្ធមួយគ្រឿងនេះ ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជាមួូយនឹងល្បឿនយ៉ាងលឿន ដែលសម្រេចបានដោយការខិតខំប្រឹងប្រែងនៃក្រុមអ្នកជំនាញពាក់ព័ន្ធទាំងអស់។»

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

លោក Warren East គឺជា CEO របស់ Rolls-Royce មានប្រសាសន៍ថា៖ «សមិទ្ធិផលផលិតយន្តហោះអគ្គិសនី គឺជាជំហានមួយ ឈានទៅរកការកាត់បន្ថយផ្សែងពុលទៅបរិយាកាស ដែលពិភពលោកកំពុងយកចិត្តទុកដាក់បំផុតនាសតវត្សទី២១ នេះ»

ល្បឿននេះ Rolls-Royce ចុះបញ្ជីនិងផ្ញើរជូនសហព័ន្ធអន្តរជាតិ World Air Sports Federation ដើម្បីពិនិត្យរួចរាល់ហើយ រង់ចាំតែការសម្រេចចេញវិញ្ញាប័ត្រទទួលស្គាល់ផ្លូវការឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ រក្សា

មតិយោបល់