• 2021-11-23 02:14:13
  • ព័ត៌មាន

បង្ហាញឈ្មោះពិត Streamer ប្រុសកំពុងឡើងកូដ ៥ រូបនេះពិរោះម្យ៉ាងម្នាក់

  • 2021-11-23 02:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុង​សាង​​ប្រជាប្រិយភាព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក អ្នក​ឡាយ​ហ្គេម និង​ជា Caster ប្រចាំ​កម្ពុជា​ដែល​តែង​តែ​លេច​មុខ​ជា​ញឹក​ញាប់​ក្នុង​កម្មវិធី​ប្រកួត​កីឡា E-Sport នាពេល​កន្លង​មក​ហ្វេនៗ​ជា​ច្រើន​បាន​ស្គាល់​ ពិសេស​តាម​រយ:​ទឹក​ដៃ​លេង​ហ្គេមខ្លាំង និង​ពូកែរ​ពាក្យ​សម្ដី​ឆ្លើយឆ្លង​ជា​មួយ​ហ្វេន​ជាដើម។

បង្ហាញ​ភាព​ល្បី​ល្បាញ​នៅ​លើ​ផេក​ហ្វេស​បុក​នៅ​ពេលឡាយ តាម​ពិត​ទៅ​ឈ្មោះ​នៅ​លើ​ផេក​របស់​ពួក​គេ​តែង​ប្រើ​នាម​ផ្សេងដើម្បី​ងាយ​ស្រួល​ហៅ​និង​មាន​ទាក់​ទាញ។ ដូច​នេះ​ថ្ងៃ Sabay សូម​បង្ហាញ​ឈ្មោះ​ពិត​របស់ Streamer ប្រុស​កំពុង​ឡើង​កូដ​ខ្លាំង​នៅ​ខ្មែរ​ទាំង ៥ នេះ​ដែល​មាន​ឈ្មោះ​ពិរោះៗ​និង​មាន​ហ្វេន​ជា​ច្រើន​មិន​ធ្លាប់​ដឹង។

១. Mano Gaming មាន​ឈ្មោះ​ពិតថា ធាង វ៉ាធិប អាយុ ២៤ ឆ្នាំ ជាកូនទី២ ក្នុងគ្រួសារ មានបងប្អូន ៣ នាក់ សព្វថ្ងៃ​ជា​អ្នក​រស់​នៅ​ខេត្ត​ឧត្តរមានជ័យ ប​ច្ចុប្បន្ន​មាន​ចំនួន​អ្នក​តាម​ដានជាង 724K Follower។

២. Mengly Gaming បុរស់​សង្ហារ​ពូកែរ​លេង​ពាក្យ​សម្ដី​បៅ​ពេល​ឡាយ​ម្ដង​ៗ​នេះ មាន​ឈ្មោះ​ពិត​ថា សាន ម៉េងលី មាន​អាយុ ២៣ឆ្នាំជា​អ្នក​រស់​នៅ​ភ្នំពេញ ប​ច្ចុប្បន្ន​មាន​ចំនួន​អ្នក​តាម​ដានជាង 530K Follower។

៣. Ic3_fr0Gz ដែល​គ្រប់​គ្នា​ស្គាល់​តែ​នៅ​លើ​ផេក​ហ្វេស​បុក តាម​ពិត​លោក​មាន​ឈ្មោះពិតថា អ៊ូរ សុខវឌ្ឍនៈវិជ្ជា មានអាយុ ២៦ ឆ្នាំ ជា​កូន​អ្នកនៅ​ភ្នំពេញ ប​ច្ចុប្បន្ន​មាន​ចំនួន​អ្នក​តាម​ដានជាង 1M Follower។

៤.DLOW កំពុង​ឡើង​កូដ​ខ្លាំង​ក្នុង​អាជីព​ជាអ្នក​ឡាយ​ហ្គេម និង​មាន​ឈ្មោះ​ពិត​ថា ទូច តុងហេង មាន​អាយុ​ត្រឹម ១៧​ឆ្នាំ ជាកូន​ទោល​ក្នុង​គ្រួសារ រស់​នៅ​ភ្នំពេញ ប​ច្ចុប្បន្ន​មាន​ចំនួន​អ្នក​តាម​ដានជាង 429K Follower។

៥. Kbeez ដែលមានឈ្មោះពិតថា កង ស៊ីវយ៉ុង ដែល​តែ​លេច​មុខ​ធ្វើ​ជា Caster ជា​មួយ​អាយដល់ ic3_fr0gz  ជាញឹក​ញាប់ មានអាយុ២៤ឆ្នាំ មានបងប្អូន ៣នាក់ ជាកូនអ្នករស់នៅភ្នំពេញ ប​ច្ចុប្បន្ន​មាន​ចំនួន​អ្នក​តាម​ដានជាង 237K Follower។

អត្ថបទ៖ ម៉េងងី

មតិយោបល់