• 2021-11-23 00:01:00
  • ហាងឆេងផលិតផល

ល្មមទិញប្រើអត់? តម្លៃ Google Pixel 6 Pro 5G មានលក់មួយទឹកនេះ

  • 2021-11-23 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនទាំងពីរដំណើរការដោយ Android 12 ចេញពីប្រអប់ស្រាប់ Pixel 6 និង 6 Pro ទើបប្រកាស​ចេញ​និង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មី​ៗ​ពេល​នេះ Google Pixel 6 Pro មាន​លក់​មួយទឹក​បាត់។

Pixel 6 និង 6 Pro បាន​លេច​ចេញ​រូប​រាង​ជាផ្លូវការ ដោយប្រើបន្ទះឈីបផ្ទាល់ខ្លួនមានឈ្មោះថា Tensor chip AI ផ្ដល់ផលល្អទៅដល់ការថតរូប និងមុខងារ machine learning (AI) មានមុខងារថតរូបទំនើបៗ រួមទាំងអេក្រង់កោង 120Hz។

ការ​រចនារូបរាងផ្នែកខាងមុខធំ អេក្រង់លាតពេញមានប្រជ្រុយតូចមួយ (កាមេរ៉ាមុខ) ជាប្រភេទជាឡេនទូលាយ Ultrawide មានមុខងារថតព្រិលផ្ទៃខាងមុខ ជំនាន់ចុងក្រោយបង្អស់។ តាម​ប្រភព​ពីហាង IB Store មាន​លក់​មួយ​ទឹក ​Google Pixel 6 Pro 5G មានRAM12GB ទំហំផ្ទុក 128GB មាន​តម្លៃប្រមាណជា ១ ០៨៩ដុល្លារ ខណ:ថ្មីមានតម្លៃខ្ទង់ ១ ២០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចតាមហាង)។

គូសបញ្ជាក់​ថា Google ត្រកូល​ជំនាន់ 6 នេះផ្តល់ពីរជម្រើសគឺម៉ូឌែល Pixel 6 (ធម្មតា) អេក្រង់ ៦,៤ អ៉ីញប្រភេទអេក្រង់រាបស្មើ កម្រិតបង្ហាញរូបភាព 90hz flat display រីឯម៉ូឌែល Pixel 6 Pro អេក្រង់ ៦,៧ អ៉ីញប្រភេទកោងសងខាង មានកម្រិតបង្ហាញដល់ទៅ 120Hz QHD+ curved display៕

អត្ថបទ៖ ម៉េងងី

មតិយោបល់