• 2021-11-22 03:47:17
  • ព័ត៌មាន

ខ្លាំងមែន! ក្រុមហ៊ុនវៀតណាម Metaverse Startup បាន ១ លានដុល្លារគាំទ្រពីវិនិយោគិន

  • 2021-11-22 03:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

VerseHub គឺជាឈ្មោះក្រុមហ៊ុន Startup វៀតណាមមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត កំពុងធ្វើការ ​និងស្រាវជ្រាវទៅលើបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់នៃពិភពសិប្បនិម្មិត។

សេវាកម្មនិងផលិតផលរបស់ VerseHub

ក្រុមហ៊ុនបង្កើតឡើងថ្មីថ្មោងនេះមានឯកទេសផលិត Virtual universe (Metaverse) បានយកស្នាដៃទៅធ្វើបទបង្ហាញជោគជ័យនិងទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកវិនិយោគ។ សម្ព័ន្ធវិនិយោគគិននោះដឹកនាំដោយ Gamefi សម្រេចទម្លាក់កញ្ចប់ថវិកាចំនួន ១ លានដុល្លារអាមេរិក គាំទ្រដល់ Start-up ថ្មីថ្មោងនេះ​។

លោក Canh Ho សហស្ថាបនិកក្រុមហ៊ុន VerseHub គឺជាមនុស្សម្នាក់មានបទពិសោធន៍ខ្ពស់បម្រើការក្នុងស្ថាប័នធំៗនៅចក្រភពអង់គ្លេស។ លោកធ្លាប់បង្កើតស្នាដៃផលិតផល AR និង VR ពាក់ព័ន្ធក៏ដូចជាផលិតផលស្រដៀងពិភព Metaverse យូរឆ្នាំហើយ។

លោកមានប្រសាសន៍ថា៖ «មុននឹងទទួលបានការគាំទ្របែបនេះត្រូវចំណាយពេលធ្វើបទបង្ហាញ Project ចំនួន៦ខែ ដោយគោរពតាមលក្ខខណ្ឌជាច្រើនដែលគេបានដាក់ឲ្យ។»

លោកបន្ថែមទៀតថា ចក្ខុវិស័យរបស់ក្រុមហ៊ុនចង់បង្កើតការងារជូនយុវជន យុវតីក្នងប្រទេសដែលមានចំណាប់អារម្មណ៍លើវិស័យនេះ ព្រមទាំងធ្វើយ៉ាងណាជួយក្រុមហ៊ុនអាចបន្តឈរជើងលើទីផ្សាររយៈពេលយូរ មិនមែនដេញតាមប្រាក់ចំណូលក្នុងរយៈពេលខ្លីទេ។

លើសពីនេះទៀត នៅមានក្រុមហ៊ុនផ្សេងទៀតដូចជា Meta Spatial, Animoca Brands និង Axie Infinity មុនក្រុមហ៊ុន VerseHub ដែលសុទ្ធតែជោគជ័យបានការគាំទ្រជាកញ្ចប់ទឹកប្រាក់ខ្ទង់លានដុល្លារទៅលើការងារអភិវឌ្ឃន៍ហ្គេមក្នុងពិភព Metaverse ខាងលើ។

រូប avatar អំឡុងប្រកាសចេញ Metaverse

ចំពោះពាក្យ Metaverse មួយនេះល្បីល្បាញដោយលោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta (មេ Facebook) ប្រកាសកាលពីពេលថ្មីៗនេះ៕

ប្រភព៖ Vietnamnet ប្រែ​សម្រួល៖ រក្សា

មតិយោបល់