• 2021-11-22 00:05:00
  • ហាងឆេងផលិតផល

ហាងឆេងព្រឹកនេះ! Honda Dream ស៊េរីឆ្នាំ២០២២ នៅតម្លៃ ២ពាន់ស្ដើង

  • 2021-11-22 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង ២០ឆ្នាំមកនេះ Honda Dream នៅតែក្ដាប់បានចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ម៉ូតូនៅកម្ពុជា ដែលបានដក់ចិត្តស្រលាញ់តាំងពីស៊េរីមុនៗមកឲ្យនៅតែដិតដាមជាមួយរូបរាង ពិសេសគឺគុណផាពប្រើប្រាស់។

ថ្បិតថាស៊េរីឆ្នាំ២០២២ នេះ Honda Dream មិនមានការកែរប្រែរូបរាងយ៉ាងណាក៏ដោយ តែក្រុមហ៊ុនបានបន្ថែមចំណុចពិសេស ដោយប្រើពាក្យស្លោកមកជាមួយថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត។

ការរចនាតែមថ្មីទាំងស្រុងរបស់ម៉ូតូ អាសង់ ហាក់មានរូបរាងប្លែកជាងស៊េរីមុនៗដោយមានតែមសងខាងនៃផ្នែកខាងមុខ និងរចនាឡើងដោយបន្ទះមាសប្រណិតបំផុតរំលេចដោយផ្ទៃរចនាដោយចំណិតពេជ្រ និមិត្តសញ្ញា NCX ពណ៌មាស។ បើទោះជាអាសង់ ស៊េរីឆ្នាំ២០២២ នេះបានធ្វើការកែប្រែត្រង់ចំណុចខ្វះខាត់លើស៊េរីឆ្នាំមុនជាច្រើនតែវានៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល។

តាមប្រភពពីឃ្លាំងលក់ម៉ូតូនៅម្ដុំគិរីរម្យបានប្រាប់ថា Honda Dream ស៊េរីឆ្នាំ២០២២ ធ្លាក់ថ្លៃនៅសល់ខ្ទងង់ ២ ២២០ដុល្លារប៉ុណ្ណេះ វាមានជម្រើសពណ៌ ខ្មៅ ពណ៌ស និងពណ៌ក្រហម។ សម្រាប់តម្លៃមួយទឹកវិញអ្នកលក់ប្រាប់ថាអាចមានតម្លៃក្រោមនិងចន្លោះ ១០០ទៅ ២០០ដុល្លារតាមស្ថានភាពម៉ូតូជាក់ស្ដែង៕

បញ្ជាក់៖ តម្លៃនេះអាចមានការប្រែប្រួល និងខុសគ្នាតិចតួចនៅតាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់