• 2021-11-20 02:11:00
  • ហាងឆេងផលិតផល

ម៉ូតូលេខអូតូ Honda ស៊េរីឆ្នាំ២០២១ ចំនួន ៤ នេះតម្លៃត្រូវចិត្តមួយណា?

  • 2021-11-20 02:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូលេខអូតូ ៤ម៉ូដែលស៊េរីឆ្នាំ២០២១ នេះកំពុងទទួលបានភាពពេញនិយមច្រើនពីអ្នកប្រើប្រាស់នៅកម្ពុជា ហើយក៏កំពុងមានលក់នៅតាមហាងជាច្រើនផងដែរ។

សុទ្ធតែស៊េរីឆ្នាំ២០២១ សម្រាប់អ្នកចូលចិត្តជិះម៉ូតូលេខអូតូគួរសម្រេចចិត្តមើល ៥ម៉ូដែលចំពោះតម្លៃវិញអាចពិចារណាបាន។

១. Honda Scoopy ស៊េរីឆ្នាំ២០២១ មានតម្លៃខ្ទង់ ២ ៤៥០ដុល្លារ

Scoopy ឆ្នាំ២០២១ នេះមានចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល។ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ ដែលប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី មាន Smart Key តួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់តែមានភាពរឹងតែមាំ និងស្រាលជាងមុន។

២. Honda Click ស៊េរីថ្មីឆ្នាំ២០២១ កម្លាំង ១២៥cc មានតម្លៃខ្ទង់ ២ ៦៥០ដុល្លារ កម្លាំ ១៥០cc មានតម្លៃខ្ទង់ ៣ ១៥០ដុល្លារ

Honda Click ស៊េរីថ្មីឆ្នាំ២០២១ មានជម្រើសកម្លាំងម៉ាស៊ីន 125i និង150i បំពាក់អំពូលភ្លើង LED កន្ទុយភ្លើងក្រោយជាប្រភេទ LED រចនាចង្កៀងបែបថ្មី ប្រើប្រព័ន្ធហ្វ្រាំងថាស មានបន្ថែមស្តុបឲ្យសញ្ញាពីរ លៀនចេញក្រៅ កុងទ័រអេឡិចត្រូនិច សោឆ្លាតវៃ (Smart Key) ធុងផ្ទុកប្រេងឥន្ធនៈមានចំណុះ ៥,៥ លីត្រ ទម្ងន់សរុបមិនគិតពីប្រេងឥន្ធនៈគឺ ១០៩ គីឡូក្រាម និងឃ្លុបដាក់ឥវ៉ាន់ក្រោមកែបមានទំហំធំ។

៣. Honda ADV ១៥០cc ស៊េរីឆ្នាំ ២០២១ មានតម្លៃខ្ទង់ ៤ ៣៣០ដុល្លារ

Honda ADV ស៊េរីឆ្នាំ ២០២១ មានកម្លាំងម៉ាសុីន ១៥០សេសេ មានធុងសាំងចំណុះ ៨ លីត្រ, មានបច្ចេកវិទ្យា Idling Stop និងប្រើប្រាស់ Smart Key ផងដែរ។ ចំណែក Honda PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។

៤. Honda PCX 160cc ស៊េរីឆ្នាំ២០២១ មានតម្លៃខ្ទង់ ៤ ៣៥០ដុល្លារ

Honda PCX160 ស៊េរីឆ្នាំ២០២១ បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។ បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់