• 2021-11-17 00:35:45
  • ព័ត៌មាន

Kbeez ប្រាប់ពីការងារមួយនេះ ដែលលោកស្រលាញ់​ខ្លាំងមិនបោះបង់ ទោះឈប់ធ្វើជា Streamer

  • 2021-11-17 00:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង ស៊ីវយ៉ុង ដែលហ្វេនៗគ្រប់គ្នាស្គាល់នៅលើបណ្ដាញសង្គមថា Kbeez បានចាប់អាជីពជាអ្នកឡាយហ្គេមនេះគឺខ្លួនបានមើលអាដល់ដំបូងគឺ ic3_fr0gz ដែលធ្វើឲ្យលោកចាប់ផ្ដើមស្រលាញ់ការលេងហ្គេមនិងឡាយហ្គេម និង Caster រហូតដល់បច្ចុប្បន្ន។

អាចថាកំពុងជោគជ័យគួរសមក្នុងអាជីពជា Streamer នេះតែលោកបែរជាមានក្ដីស្រមៃចង់ក្លាយជាអ្នករកស៊ីវិញនៅថ្ងៃមុន។ តែបើអាជីពជា Caster លោកថាមិនបោះបង់ឡើយព្រោះជាការងារដែលខ្លួនស្រលាញ់ខ្លាំង។ កន្លងមក Kbeez ក៏ធ្លាប់បានចូលរួមប្រកួតកីឡា E-Sport មួយចំនួនដែរ តែមិនទទួលបានជោគជ័យឡើយ។

Kbeez បានចាប់ផ្ដើមក្លាយខ្លួនជាអ្នកឡាយហ្គេមពេញម៉ោងនៅអំឡុងឆ្នាំ២០១៨ និងកំពុងមានកេរ្តិ៍ឈ្មោះក្នុងអាជីពជា Caster មួយរូបដែលតែងលេចមុខក្នុងកម្មវិធីប្រកួតកីឡា E-Sport ធំៗនៅកម្ពុជានាពេលកន្លងមក។ ឆ្លងកាត់ការព្យាយាមកន្លងមបានធ្វើឲ្យ Kbeez ក្លាយជា Streamer ពេញម៉ោង ដោយមួយថ្ងៃខ្លួនធ្វើការឡាយហ្គេមខ្ទង់ ៥ម៉ោង និងធ្វើការងារផ្សេងដូចជា កាត់វីដេអូឲ្យ Sponsor ធ្វើជា MC ឬ Caster ពេលមានការប្រកួតកីឡា E-Sport និងធ្វើជា Game Influencer ជាដើម។

ចាប់អាជីពនេះដំបូង Kbeez មិនបានដឹងថាការឡាយហ្គេមនេះនឹងទទួលបានអ្វីមកវិញឡើយដោយគ្រាន់តែលេងសប្បាយកំដរការអផ្សុកប៉ុណ្ណេះ។ ដំបូងឡើយ Kbeez ថាហ្គេមមិនមែនជារឿងល្អទេសម្រាប់អ្នកនៅជុំវិញខ្លួនគិតរួមទាំងលោកផ្ទាល់ផងដែរ តែដល់ពេលលោកបានក្លាយខ្លួនជា Stream-er ពេញម៉ោងមក និងទទួលបានការងារអាចរកចំណូលបានពីអាជីពនេះទើបលោកយល់។

Kbeez ប្រាប់ថារឿងដែលលោកចាំមិនភ្លេចក្នុងអាជីពជាអ្នកឡាយហ្គេមនេះគឺនៅពេលចាប់ផ្ដើមដំបូង ត្រូវយកលុយដែលខ្លួនសន្សំមកទិញកុំព្យូទ័រដើម្បីឡាយហ្គេម ពិសេសគឺត្រូវឈប់ធ្វើការងារ ពេលនោះហើយធ្វើឲ្យលោកមានសម្ពាធជាច្រើនទាំង មិត្តភក្តិ គ្រួសារ អ្នកនៅជុំវិញខ្លួន ទាំងដែលមិនទាន់រកចំណូលបានសោះនៅពេលនោះ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់