• 2021-11-16 09:37:35
  • ព័ត៌មាន

កម្មវិធី CamID បន្ថែមហ្គេមថ្មី៥០ទៀត ដែលធ្វើឲ្យការកម្សាន្តកាន់តែសម្បូរបែបនិងរីករាយ

  • 2021-11-16 09:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នកចូលចិត្តហ្គេមកម្សាន្ត ឬកំពុងស្វែងរកអ្វីៗដើម្បីលេងកម្សាន្តឲ្យបានសប្បាយរីករាយនៅលើអនឡាញ នេះជាដំណឹងល្អសម្រាប់អ្នក។ កម្មវិធី CamID ដែលទទួលបានពានរង្វាន់របស់ មិត្តហ្វូន ទើបតែបានដាក់បញ្ចូលបន្ថែមនូវហ្គេមជាច្រើនថែមទៀតដើម្បីបម្រើដល់ការកម្សាន្តរបស់អ្នក ដោយឥតគិតថ្លៃ។

យោងតាមការឲ្យដឹងពីក្រុមហ៊ុនមិត្តហ្វូន ហ្គេមដែលលេងដោយសេរីនិងឥតគិតថ្លៃជាង ៥០ហ្គេម ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់លេង និងសន្សំពិន្ទុដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ថែមទៀតផង ក្នុងនោះរង្វាន់រួមមាន កាតកោស ទិន្នន័យប្រើប្រាស់អ៊ីនធឺណិត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ការផ្ដល់ជូនថ្មីនេះ គឺដើម្បីឲ្យអ្នកប្រើប្រាស់កម្មវិធី CamID ទទួលបានបទពិសោធន៍កម្សាន្តសប្បាយផង និងឈ្នះរង្វាន់ផង។

លោក ឌិនថន មានប្រសាសន៍ដូច្នេះថា៖ «ហ្គេមទាំងនេះ គឺមិនគិតថ្លៃទេ។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវចូលទៅ AppStore, PlayStore ឬ AppGallery ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី CamID ថ្មីចុងក្រោយបំផុត។ បន្ទាប់មក អ្នកអាចទទួលបទពិសោធន៍កម្សាន្តលេងជាមួយហ្គេមជាង ៥០នេះ បន្ថែមលើអ្វីៗដ៏សម្បូរបែបដែលមានស្រាប់នៅក្នុងកម្មវិធីនេះ។ ខណៈកំពុងលេងហ្គេមទាំងនេះ អ្នកក៏នឹងសន្សំបានពិន្ទុដើម្បីឈ្នះរង្វាន់ផងដែរ»។

លោក ឌិនថន បានបន្ថែមថា៖ «កម្មវិធី CamID ទើបតែទទួលបានពានរង្វាន់ជា «កម្មវិធីកម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ហើយមានកម្មវិធីកម្សាន្តជាច្រើនដែលបានដាក់បញ្ចូលបន្ថែម ដើម្បីបំពេញតម្រូវការកម្សាន្តរបស់អ្នកប្រើប្រាស់»។

ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន គឺអាចចូលប្រើកម្មវិធី CamID ដោយមិនអស់ថ្លៃប្រើអ៊ីនធឺណិតឡើយ។ កម្មវិធី CamID ដែលបង្កើតឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា «App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិផ្ដល់ពានរង្វាននិងចំណាត់ថ្នាក់ធុរកិច្ចដ៏ល្បីល្បាញនៅលើពិភពលោក។

CamID ប្រៀបដូចជាលិខិតឆ្លងដែនឌីជីថលមួយសម្រាប់ការកម្សាន្តនិងសេវាកម្មអនឡាញសំខាន់ៗជាច្រើនសម្បូរបែប សម្រាប់អ្នកប្រើប្រាស់សេវាទូរសព្ទគ្រប់ប្រព័ន្ធ។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ឆ្លងប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ៕

មតិយោបល់