- 2021-11-15 06:00:18
- ផលិតផលថ្មី
ស្មាតហ្វូនឆ្នាំ២០២២ ចំនួន ៦ម៉ូដែល របស់ OPPO realme និង OnePlus នឹងមានឆ្នាំងសាក ១២៥វ៉ាត់
- 2021-11-15 06:00:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនឆ្នាំ២០២២ ចំនួន ៦ម៉ូដែល របស់ OPPO realme និង OnePlus នឹងមានឆ្នាំងសាក ១២៥វ៉ាត់
ចន្លោះមិនឃើញ
ខណៈដែលក្រុមហ៊ុនស្មាតហ្វូនចិន កំពុងប្រជែងគ្នាលើបច្ចេកវិទ្យាសាកថ្ម ពិសេសគឺការដាក់ឆ្នាំងសាកលឿន នៅលើស្មាតហ្វូនរបស់ពួកគេនោះ ថ្មីៗនេះ មានការលេចធ្លាយថា ស្មាតហ្វូនចំនួន ៥ម៉ូដែលរបស់ក្រុមហ៊ុន OPPO, realme និង OnePlus ដែលបញ្ចេញនៅឆ្នាំក្រោយ គឺមានភ្ជាប់មកជាមួយឆ្នាំងសាក ១២៥វ៉ាត់។
ស្មាតហ្វូនទាំង៦ម៉ូដែលនោះរួមមាន realme GT2 Pro, OPPO Find X4 និង X4 Pro, OnePlus 10 Pro, OPPO Reno 8 Pro និង OPPO ត្រកូល N។
-realme GT 2 Pro៖ ស្មាតហ្វូននេះ នឹងបំពាក់អេក្រង់ AMOLED ទំហំ ៦,៥១អ៉ីញ ជាមួយកម្រិតបង្ហាញរូបភាព 1080x2400p។ វាអាចនឹងមានកាមេរ៉ា ៣ ដែលមានទំហំ 108MP, 8MP និង 5MP និងកាមេរ៉ាស៊ែលហ្វីទម្លុះអេក្រង់ 32MP។ វាក៏ទំនងជាដំណើរការដោយ Android 12 ឈីប Snapdragon 888+ និងថ្ម 5000mAh។
-OPPO Find X4៖ ស្មាតហ្វូននេះ អាចនឹងបំពាក់ឈីបខ្លាំងចុងក្រោយបំផុតគឺ Snapdragon 898 និងទំហំថ្មតែ 4000mAh ជាមួយឆ្នាំងសាក ១២៥វ៉ាត់ គេជឿជាក់ថា សាកពី០ ដល់ ១០០% ចំណាយពេលប្រហែល ២០នាទី។
-OnePlus 10 Pro៖ ស្មាតហ្វូននេះ នឹងបំពាក់អេក្រង់ Fluid AMOLED ទំហំ ៦,៧អ៉ីញ ដែលមានកម្រិតបង្ហាញរូបភាព 1440 x 3216P។ មិនច្បាស់ថា វានឹងប្រើឈីប Snapdragon 898 ឬអត់ទេ ប៉ុន្តែថ្មរបស់វាគឺមានទំហំ 5000mAh៕