• 2021-11-14 22:59:40
  • ព័ត៌មាន

Kbeez ចាប់ផ្ដើមអាជីពជា Streamer ដំបូងព្រោះមាន ic3_fr0gz ជា អាយដល

  • 2021-11-14 22:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើកកកាយពីជីវប្រវត្តិរបស់ Streamer កំពុងមានប្រជាប្រិយភាពនៅកម្ពុជាមួយរូបទៀតគឺ Kbeez ដែលមានឈ្មោះពិតថា កង ស៊ីវយ៉ុង ជាកូនអ្នករស់នៅភ្នំពេញ និងកំពុងទទួលបានគាំទ្រជាច្រើនពីអ្នកលេងបណ្ដាញសង្គហ្វេសបុក។ Kbeez បានចាប់ផ្ដើមក្លាយខ្លួនជាអ្នកឡាយហ្គេមពេញម៉ោងនៅអំឡុងឆ្នាំ២០១៨ និងកំពុងមានកេរ្តិ៍ឈ្មោះក្នុងអាជីពជា Caster មួយរូបដែលតែងលេចមុខក្នុងកម្មវិធីប្រកួតកីឡា E-Sport ធំៗនៅកម្ពុជានាពេលកន្លងមក។

កង ស៊ីវយ៉ុង ដែលហ្វេនៗគ្រប់គ្នាស្គាល់នៅលើបណ្ដាញសង្គមថា Kbeez តែងមានចំណង់ចំណូលចិត្តលេងហ្គេមនេះតាំងពីតូចតែមិនបានឡាយនៅលើបណ្ដាញសង្គមឡើយ។ កត្តាដែលធ្វើឲ្យ Kbeez ចាប់អាជីពជាអ្នកឡាយហ្គេមនេះគឺខ្លួនបានមើលអាដល់ដំបូងគឺ ic3_fr0gz ដែលធ្វើឲ្យលោកចាប់ផ្ដើមស្រលាញ់ការលេងហ្គេមនិងឡាយហ្គេមនេះកាន់តែខ្លាំង។ ដោយមើលឃើញថា រាល់ពេលឡាយម្ដងៗតែងមានភាពសប្បាយរីករាយជជែកលេងជាមួយហ្វេន ពិសេសបានផ្ដល់ភាពសប្បាយរីករាយដល់អ្នកមើល។

ចាប់អាជីពនេះដំបូង Kbeez មិនបានដឹងថាការឡាយហ្គេមនេះនឹងទទួលបានអ្វីមកវិញឡើយដោយគ្រាន់តែលេងសប្បាយកំដរការអផ្សុកប៉ុណ្ណេះ។ ដំបូងឡើយ Kbeez ថាហ្គេមមិនមែនជារឿងល្អទេសម្រាប់អ្នកនៅជុំវិញខ្លួនគិតរួមទាំងលោកផ្ទាល់ផងដែរ តែដល់ពេលលោកបានក្លាយខ្លួនជា Stream-er ពេញម៉ោងមក និងទទួលបានការងារអាចរកចំណូលបានពីអាជីពនេះទើបលោកយល់។ លោកថាហ្គេមបើយើងលេងគ្រាន់តែសប្បាយ នឹងចេះបែងចែកឲ្យច្បាស់កុំយកទៅប៉ះពាល់ជាមួយល្បែងស៊ីសង លេងដើម្បីបង្កើនដំណេះដឹង និងផ្ដល់ភាពសប្បាយរីករាយទៅកាន់ហ្វេននោះទើបជារឿងល្អ។

Kbeez ប្រាប់ថារឿងដែលលោកចាំមិនភ្លេចក្នុងអាជីពជាអ្នកឡាយហ្គេមនេះគឺនៅពេលចាប់ផ្ដើមដំបូង ត្រូវយកលុយដែលខ្លួនសន្សំមកទិញកុំព្យូទ័រដើម្បីឡាយហ្គេម ពិសេសគឺត្រូវឈប់ធ្វើការងារ ពេលនោះហើយធ្វើឲ្យលោកមានសម្ពាធជាច្រើនទាំង មិត្តភក្តិ គ្រួសារ អ្នកនៅជុំវិញខ្លួន ទាំងដែលមិនទាន់រកចំណូលបានសោះនៅពេលនោះ។ ឆ្លងកាត់ការព្យាយាមកន្លងមបានធ្វើឲ្យ Kbeez ក្លាយជា Streamer ពេញម៉ោង ដោយមួយថ្ងៃខ្លួនធ្វើការឡាយហ្គេមខ្ទង់ ៥ម៉ោង និងធ្វើការងារផ្សេងដូចជា កាត់វីដេអូឲ្យ Sponsor ធ្វើជា MC ឬ Caster ពេលមានការប្រកួតកីឡា E-Sport និងធ្វើជា Game Influencer ជាដើម។

អាចថាកំពុងជោគជ័យគួរសមក្នុងអាជីពជា Streamer នេះតែលោកបែរជាមានក្ដីស្រមៃចង់ក្លាយជាអ្នករកស៊ីវិញនៅថ្ងៃមុន តែបើអាជីពជា Caster លោកថាមិនបោះបង់ឡើយព្រោះជាការងារដែលខ្លួនស្រលាញ់ខ្លាំង។ កន្លងមក Kbeez ក៏ធ្លាប់បានចូលរួមប្រកួតកីឡា E-Sport មួយចំនួនដែរ តែមិនទទួលបានជោគជ័យឡើយ។

Kbeez ថានៅកម្ពុជាបច្ចុប្បន្នលោកសង្គេតឃើញថាវិស័ E-Sport កំពុងចាប់ផ្ដើមលួតលាស់បណ្ដើរៗហើយ នឹងចង់ប្រាប់ទៅកាន់ Streamer, Caster, Game Influencer ដែលចង់ចាប់យកអាជីពដូចលោក សូមមេត្តាកុំយកវិស័យ E-Sport ទៅប៉ះពាល់ជាមួយ ល្បែងស៊ីសង ព្រោះក្នុងនាមលោកជាអ្នកដែលស្រឡាញ់វិស័យនេះ មិនចង់ឲ្យគេគិតអាក្រក់ទៅលើវិស័យនេះនោះទេ ព្រោះកីឡាអេឡិចត្រូនិច វាដូចជាកីឡាធម្មតាដែរ គឺពឹងទៅលើភាពឆ្លាតវ៉ៃ ការសាមគ្គី ការសម្រេចរួមគ្រុម និង ស្មារតីតស៊ូផងដែរ ពិសេសលោកចង់ឃើញកម្ពុជាមានការរីកចម្រើនក្នុងវិស័យ E-Sport ដូចប្រទេសដទៃដែរ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់