• 2021-11-14 22:58:40
  • ហាងឆេងផលិតផល

តាមដានតម្លៃ Scoopy 2021 Smart Key ឆ្នាំ២០២១ ធ្លាក់ថ្លៃនៅប៉ុន្មានពេលនេះ?

  • 2021-11-14 22:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda Scoopy Smart Key ឆ្នាំ២០២១ មានការឌីហ្សាញថ្មីជាច្រើន សម្រាប់អ្នកទន្ទឹងរងចាំបានមានវត្តមាននៅខ្មែរតាមហាងដំបូងមានតម្លៃជាង ២ ៨០០ដុល្លារ។

Scoopy 2021 Smart Key ឆ្នាំ២០២១ នេះបានចេញលក់នៅលើទីផ្សារបានជិតមួយឆ្នាំហើយ កន្លង មកជាមួយរូបរាងកាន់តែមានភាពទាន់សម័យ ដែលប្រើម៉ាស៊ីន eSP កម្លាំង ១១០សេសេជំនាន់ថ្មី មាន Smart Keyជាផ្លូវការ។

លើសពីនេះក្រុមហ៊ុនបានធ្វើឲ្យតួខ្លួន eSAF (Enhanced Smart Architecture Frame) កាន់តែមានភាពរឹងតែមាំ និងស្រាលជាងមុន។ បច្ចុប្បន្ននៅតាមហាងម្ដុំគិរីរម្យ ម៉ូតូ Scoopy ឆ្នាំ២០២១ មានលក់ក្នុងតម្លៃខ្ទង់ ២ ៤៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចនៅតាមហាង)។

លក្ខណៈពិសេសរបស់ Scoopy ឆ្នាំ២០២១ នេះមានចង្កៀងមុខប្រភេទ LED នឹងអំពូលបំភ្លឺពេលថ្ងៃរាងមូល។ ជាមួយប្រព័ន្ធប៊ិចសាំង PGM-Fi ហើយមានកម្រិតស៊ីសាំង ៥៥គីឡូម៉ែត្រ/លីត្រ និងមានធុងសាំងចំណុះ ៤,២លីត្រ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់