• 2021-11-12 01:50:26
  • ហាងឆេងផលិតផល

ហាងឆេងម៉ូតូ Honda Click ស៊េរីឆ្នាំ២០២១ ពេលនេះតម្លៃនៅប៉ុន្មាន?

  • 2021-11-12 01:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ម៉ូតូ Honda Click ដែល​មាន ២ ជម្រើសអ្នក​ទិញ​អាច​ជ្រើស​យក​កម្លាំង​ម៉ាសុីន 125សេសេ ឬ150សេសេ ដែលកំពុង​ដាក់លក់នៅលើទីផ្សារតាម​ហាង​មាន​តម្លៃ​ខុសគ្នាចន្លោះពី ៥០០ ទៅ ៦០០ដុល្លារ។ និងមានពណ៌គឺ ពណ៌ខ្មៅលាយទឹកក្រូច សលាយទឹកក្រូច(កម្លាំង ១៥០) ឯកម្លាំង ១២៥ ពណ៌ច្រើនដូចជា លឿងសុទ្ធ សលាយ​ក្រហម ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ក្រហម។

Honda Click 150cc ស៊េរី​ថ្មី​ឆ្នាំ២០២១

Honda Click ស៊េរី​ថ្មី​ឆ្នាំ២០២១ ជា​ប្រភេទ​ម៉ូតូ​លេខអូតូ​ដែល​មាន​ជម្រើស​កម្លាំងម៉ាស៊ីន 125i និង150i កំពុងតែមានប្រជាប្រិយភាពច្រើនពីអ្នកនិយមជិះនៅខ្មែរ។ តាមប្រភពលោក ទួត សីហា អ្នក​លក់​ម៉ូតូ​នៅម្ដុំគិរីរម្យ បាន​ប្រាប់​តម្លៃ​ម៉ូតូ Honda Click ស៊េរី​ឆ្នាំ២០២១ សម្រាប់កម្លាំងម៉ាស៊ីន 150ccមានតម្លៃខ្ទង់ ៣ ១៥០ដុល្លារ និងកម្លាំងម៉ាស៊ីន 125cc មានតម្លៃ​ខ្ទង់ ២ ៦៥០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចពនៅតាមហាង)។

Honda Click 125cc ស៊េរី​ថ្មី​ឆ្នាំ២០២១

Honda Click ស៊េរីថ្មីមានដូចជា បំពាក់អំពូលភ្លើង LED កន្ទុយភ្លើងក្រោយជាប្រភេទ LED រចនាចង្កៀងបែបថ្មី ប្រើប្រព័ន្ធហ្វ្រាំងថាស មានបន្ថែមស្តុបឲ្យសញ្ញាពីរ លៀនចេញក្រៅ កុងទ័រអេឡិចត្រូនិច សោឆ្លាតវៃ (Smart Key) ធុងផ្ទុកប្រេងឥន្ធនៈមានចំណុះ ៥,៥ លីត្រ ទម្ងន់សរុបមិនគិតពីប្រេងឥន្ធនៈគឺ ១០៩ គីឡូក្រាម និងឃ្លុបដាក់ឥវ៉ាន់ក្រោមកែបមានទំហំធំ ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់