• 2021-11-11 08:48:24
  • ព័ត៌មាន

PUBG ថ្មី New State ដាក់ឱ្យទាញយកភ្លាម គាំងភ្លែត ព្រោះសន្ទុះអ្នកគាំទ្រសម្រុក Log in

  • 2021-11-11 08:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PUBG: New State បានប្រកាសចេញជាផ្លូវការ សម្រាប់លេងលើឧបករណ៍ដើរដោយ Android, iOS និង iPadOS ផងដែរ។

PUBG: New State អភិវឌ្ឍន៍ដោយ PUBG Studios ដដែល។ វានឹងផ្ដល់នូវបទពិសោធលេងថ្មី ដូចជាមានរថយន្តថ្មីៗ ការប្រើប្រាស់អាវុធខុសគ្នាៗនិងយុទ្ធសាស្ត្ររបស់តួអង្គ រួមទាំងទីតាំងលេងហ្គេមកំណត់នៅ ឆ្នាំ២០៥១ ផងដែរ។

មិនតែប៉ុណ្ណោះ អ្នកអភិវឌ្ឍហ្គេមអះអាងថា នឹងកំណត់ការ cheats ដោយ ban អ្នកលេងដែលប្រើកម្មវិធីដែលបានហាមឃាត់, emulators, keyboard, mouse និងអ្វីផ្សេងៗដែលប្រព័ន្ធ detect បាន រួមទាំងការ hacks ជាដើម។

PUBG: New State ទើបដាក់ឱ្យទាញយកថ្មីៗ មិនតែប៉ុណ្ណោះ ព្រោះតែអ្នកទាញយកនិង log in ចូលប្រាស់ច្រើនសន្ធឹកសន្ធាប់ពេកក្នុងរយៈពេលខ្លី ហ្គេមនេះមានការរអាក់រអួល និងថែមទាំងបានពន្យាដាក់ឱ្យដោនឡូតជាង ២ម៉ោង ចំពោះប្រទេសជាច្រើនផងដែរ។

គួរបញ្ជាក់ថា អ្នកលេងអាចទាញយក PUBG: New State ចំពោះឧបករណ៍ចាប់ពី Android 6.0, iOS 13, ឬ iPadOS 13 ឡើងទៅ នៅលើ Google Play និង App Store៕

អត្ថបទ៖ កុសល

មតិយោបល់