- 2021-11-10 09:46:18
- ព័ត៌មាន
មិនលេងសើចទេ មានពិតមែនក្ដារចុច៣ប៊ូតុង ជំនាញ Copy និង Paste
- 2021-11-10 09:46:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនលេងសើចទេ មានពិតមែនក្ដារចុច៣ប៊ូតុង ជំនាញ Copy និង Paste
ចន្លោះមិនឃើញ
មានពិតមែន! ក្ដារចុចមានតែប៊ូតុង ៣គ្រាប់ គឺប៊ូតុង Ctrl, C និង V ដែលអត្ថន័យរបស់វាផ្ដោតលើការ Copy និង Paste តែម្ដង ដែលពីមុនមកធ្លាប់តែឃើញគេលេងសើចលើបណ្ដាញសង្គម។
ក្ដារចុច៣គ្រាប់នេះមានឈ្មោះថា The Key ផលិតដោយ Stack Overflow ដែលជាគេហទំព័រសំណួរនិងចម្លើយ សម្រាប់ Programmer។ គេបញ្ចេញក្ដារចុចនេះ នៅចំថ្ងៃ April Fool's Day ដែលចេតនាគឺចង់លេងសើច ត្បិតអីថ្ងៃនោះ នៅប៉ែកអឺរ៉ុបគេហៅថាថ្ងៃបោកបញ្ឆោត មនុស្សអាចធ្វើរឿងកំប្លែងៗ ឬ Prank គ្នាទៅវិញទៅមក ដោយមិនមានការចាប់កំហុសឡើយ។
The Key ជាក្ដារចុចបែប Mechanical Keyboards ប្រើរន្ធដោត USB-C សម្រាប់ភ្ជាប់ទៅកុំព្យូទ័រ។ វាមានតម្លៃដាក់លក់ ២៩ដុល្លារ នៅលើគេហទំព័រ Drop ប៉ុន្ដែបើអ្នកចង់ទិញ គួរឱ្យស្ដាយគឺវាបានដាច់ស្ដុកទៅហើយ។
វាមិនត្រឹមតែដំណើរការជាប៊ូតុង C និង V សម្រាប់ Copy ឬ Paste នោះទេ អ្នកប្រើក៏អាចកំណត់ឱ្យវាដំណើរការផ្សេងៗបាន ត្បិតអីវាប្រើ firmware open-soure ផងដែរ៕